អន្តរជាតិ
នគរបាលការពារបេតិកភ័ណ្ឌឃាត់ភ្ញៀវជនជាតិចិនហុងកុងម្នាក់ថតរូបភាពស៊ិចស៊ីនៅក្នុងតំបន់ប្រាសាទអង្គរវត្ត
BY Khmernote Media
March 3, 2018
សៀមរាប ៖ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅប្រាសាទអង្គរវត្ត វេលាម៉ោង៦និង៣០នាទីព្រឹក មានភ្ញៀវជនជាតិចិនហុងកុងម្នាក់ ឈ្មោះ Lcuee Luang ភេទស្រី អាយុ២៣ឆ្នាំ បានថតរូបភាពស៊ិចស៊ី (ពាក់អាវទ្រនាប់ និងចំតិតគូទ) នៅចំណុច មាត់ស្រះទឹកខាងកើត នៅក្នុងប្រាសាទអង្គរវត្ត សមត្ថកិច្ចនគរបាលការពារ បេតិកភ័ណ្ឌ បានសហការជាមួយភ្នាក់ងារ អភិវឌ្ឌ្យន៍ទេសចរណ៍នៃអាជ្ញាធរ អប្សរា និងនគរបាលទេសចរណ៍ ធ្វើការទប់ស្កាត់ទាន់ពេលវេលាព្រមទាំងធ្វើការ អប់រំនឹងធ្វើកិច្ចសន្យា ហើយសមត្ថកិច្ចយើងបញ្ឈប់ការទស្សនា នឹងបញ្ជូនទៅ សណ្ឋាគារកន្លែងស្នាក់នៅវិញ ៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ