De Gea ជិតក្លាយជាអ្នកចាំទីដែលមានប្រាក់ឈ្នួលថ្លៃជាងគេលើលោកហើយ ក្រោយ Man Utd យល់ព្រមសំណើររបស់អ្នកចាំទីរូបនេះ
- December 14, 2018
អ្នកចាំទី David De Gea គ្រោងនឹងបន្ដអនាគតរបស់គាត់ជាមួយនឹងក្លឹបបិសាចក្រហម Manchester United ដោយត្រៀមចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប Man Utd ហើយទទួលបានប្រាក់ឈ្នួលពលកម្មក្នុងមួយសប្ដាហ៍៍ 400,000លានផោន។

ក្លឹបបិសាចក្រហម Manchester United បានរកវិធីចងជើងអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះឲ្យបន្ដស្នាក់នៅជាមួួយនឹងក្លឹបបិសាចក្រហម Manchester United ដល់ឆ្នាំ 2020 ដោយសម្រេចដំឡើងប្រាក់ឈ្នួលពលកម្មឲ្យ De Gea ក្លាយជាអ្នកចាំទីដែលមានប្រាក់ឈ្នួលថ្លៃជាងគេនៅលើពិភពលោក។ គោលបំណងដែលក្លឹបបិសាចក្រហម Manchester United សម្រេចចិត្តដំឡើងប្រាក់ឈ្នួលពលកម្មឲ្យ De Gea ដល់ទៅ 400,000ផោន ក្នុងមួយសប្ដាហ៍នេះបន្ទាប់ពីអ្នកចាំទីសញ្ជាតិអេស្ប៉ាញបានទាមទារដំឡើងប្រាក់ឈ្នួលពលកម្មទើបព្រមបន្ដស្នាក់នៅជាមួយនឹង Manchester United បើពុំដូច្នោះទេរូបគេអាចនឹងចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






