អាមេរិកសម្រេចឲ្យពលរដ្ឋត្រូវចំណាយប្រាក់ដោយខ្លួនសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីឆ្នាំក្រោយទៅ
- BY
- Pheakdey
- August 31, 2022
អាមេរិក៖ រដ្ឋាភិបាលអាមេរិកគ្រោងនឹងឈប់បញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនពលរដ្ឋខ្លួនទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហានេះ។ ការសម្រេចឈប់បញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅពេលនេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា រដ្ឋាភិបាលអាមេរិកមិនមានថវិកាគ្រប់គ្រាន់សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនពលរដ្ឋដោយមិនគិតថ្លៃនោះទេ។

យ៉ាងណាក្តី ពលរដ្ឋអាមេរិកគ្រប់រូបនៅតែអាចទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យឬនៅតាមគ្លីនិកសុខភាពនៅទូទាំងអាមេរិកបាន តែពួកគេត្រូវចំណាយលុយដោយខ្លួនឯងផ្ទាល់ ឬការចំណាយនោះត្រូវទូទាត់តាមរយៈក្រុមហ៊ុនធានារ៉ាប់រងដែលពួកគេបានទិញសេវា ធានារ៉ាប់រងសុខភាពនាពេលកន្លងមក។ ប្រភពខាងលើបានបញ្ជាក់ថា តាមគម្រោងគឺរដ្ឋាភិបាលអាមេរិកនឹងអនុវត្តការសម្រេចខាងលើនេះចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបត៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






