កូរ៉េខាងត្បូងគ្រោងនឹងផ្តល់ប្រាក់ឧបត្ថម្ភជិត ៧៥០ដុល្លារក្នុងមួយខែចំពោះគ្រួសារដែលទើបសម្រាលកូនរួច
- BY
- Pheakdey
- August 31, 2022
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងចំនួនដ៏ច្រើនទៅកាន់ក្រុមគ្រួសារណាដែលទើបសម្រាលកូនរួច នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហានេះ។ សេចក្តីសម្រេចមួយនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា រដ្ឋាភិបាលចង់លើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្លួនសម្រេចចិត្តយកកូន ហើយរដ្ឋាភិបាលនឹងជួយសម្រួលបន្ទុកក្នុងការចំណាយរបស់ប្រជាពលរដ្ឋក្រោយពួកគេបានសម្រាលកូនរួច។

តាមគម្រោងការផ្តល់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវធ្វើឡើងក្រោមលក្ខខណ្ឌមួយចំនួនដូចជា ចាប់ពីដើមឆ្នាំក្រោយនេះ រដ្ឋាភិបាលនឹងផ្តល់ប្រាក់ចំនួន ៧០០,០០០ វ៉ុន (៥២២ ដុល្លារអាមេរិក) ក្នុងមួយខែ ខណៈចាប់ពីដើមឆ្នាំ ២០២៤ទៅប្រាក់ឧបត្ថម្ភប្រចាំខែនឹងត្រូវដំឡើងរហូតដល់ ១ ០០០ ០០០ រ៉ុន (៧៤៥ ដុល្លារងាអាមេរិក)។ ចំពោះរយៈពេលនៃការទទួលបានប្រាក់ឧបត្ថម្ភវិញគឺនៅឆ្នាំដំបូងប្រាក់ឧបត្ថម្ភនឹងត្រូវផ្តលជូនពេញ ១០០%តាមចំនួនកំណត់ដូចបានជម្រាបជូនខាងលើ តែចាប់ពីឆ្នាំពីទី ២ទៅពោលគឺនៅពេលកូនមានអាយុមួយខួបប្រាក់ឧបត្ថមត្រូវបានកាត់បន្ថយ ៥០% ខណៈការផ្តល់ជូននឹងត្រូវបន្តដល់ត្រឹមឆ្នាំទី៣។ សូមបញ្ជាក់ជូនថា ចំនួនប្រាក់ឧបត្ថម្ភខាងលើនេះមានការកើនឡើងរហូតដល់ ៣ដង បើធៀបនឹងប្រាក់ឧបត្ថម្ភក្នុងពេលបច្ចុប្បន្ននេះ៕

portrait of a happy asian family sitting on couch at home, smiling and laughing.
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






