តៃវ៉ាន់បញ្ជាក់ថា ការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ចិនគឺជារឿង “សមស្របបំផុត”
- BY
- Pheakdey
- September 2, 2022
តៃវ៉ាន់៖ នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Su Tseng-chang បានបញ្ជាក់នៅថ្ងៃសុក្រ ទី២ ខែសីហានេះថា ការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ចិន ដែលបានហោះមកក្បែរដែនកោះរបស់តៃវ៉ាន់ដោយគ្មានការអនុញ្ញាតនោះគឺជារឿង “សមស្របបំផុត”។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងដើម្បីបង្ហាញជំហរដ៏រឹងមាំរបស់កោះតៃវ៉ាន់ក្នុងកិច្ចការពារដែនដីរបស់ខ្លួន ហើយវាក៏ជាលើកទី ១ដែរ ដែលយោធាតៃវ៉ាន់បានសម្រេចបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបសចិនដូចនេះ។

គួររម្លឹកជូន កាលពីប៉ុន្មានថ្ងៃមុននេះយោធាតៃវ៉ាន់ធ្លាប់បាញ់ព្រមានយន្តហោះគ្មានមនុស្សបើករបស់ចិនម្តងហើយ តែក្រោយមានការបាញ់គំរាមនោះយន្តហោះគ្មានមនុស្សបើករបស់ចិនក៏បានហោះត្រលប់ទៅកាន់ទឹកដីចិនវិញ។ យ៉ាងណាក្តី កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហាម្សិលមិញនេះ យន្តហោះគ្មានមនុស្សបើករបស់ចិកបានហោះមកកាន់កោះដែនកោះរបស់តៃវ៉ាន់ជាថ្មីម្តងទៀត ហើយយោធាតៃវ៉ាន់ក៏សម្រេចបាញ់ទម្លាក់ចោលតែម្តង។ សូមបញ្ជាក់ផងដែរថា កាលពីដើមសប្តាហ៍នេះលោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់បានប្រកាសថា តៃវ៉ាន់នឹងចាត់វិធានការយ៉ាងខ្លាំងក្លាបំផុតដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់ចិន៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






