អន្តរជាតិ

ប៉ូឡូញអះអាងថា បានខាតបង់ប្រាក់អស់ ១,៣២ពាន់ពាន់លានដុល្លារក្នុងសង្គ្រាមលោកលើកទី២ ហើយប៉ូឡូញនឹងទាមទារយកប្រាក់សំណងនេះពីអាឡឺម៉ង់មកវិញ

BY
Pheakdey
September 2, 2022

ប៉ូឡូញ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសប៉ូឡូញលោក Andrzej Duda បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះថា ប៉ូឡូញបានខាតបង់ប្រាក់អស់ប្រមាណជា ៦,២ ពាន់ពាន់លានស្លូទី (១,៣២ ពាន់ពាន់លានដុល្លារអាមេរិក) ដោយសង្គ្រាមលោកលើកទី២ ដែលបានបង្កឡើងដោយប្រទេសអាឡឺម៉ង់។ លោកប្រធានាធិបតីវ័យ ៥០ឆ្នាំរូបនេះថែមទាំងបានបញ្ជាក់ទៀតថា ប៉ូឡូញនឹងទាមទារសំណងក្នុងទំហំទឹកប្រាក់ខាងលើនេះជាផ្លូវការពីប្រទេសអាឡឺម៉ង់ផងដែរ។

លោក Andrzej Duda ប្រធានាធិបតីនៃប្រទេសប៉ូឡូញ

គួររម្លឹកជូនថា បញ្ហាចម្រូងចម្រាសខាងលើនេះមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសប៉ូឡូញនិងប្រទេសអាឡឺម៉ង់ ដ្បិតកាលពីឆ្នាំ ២០១៥ ប៉ូឡូញក៏ធ្លាប់បាននិយាយអំពីការទាមទារសំណងនេះម្តងដែរ តែប៉ូឡូញមិនបានប្តឹងទាមទារសំណងជាលក្ខណៈផ្លូវការនោះទេ​ ខណៈភាគីខាងអាឡឺម៉ង់វិញធ្លាប់អះអាងជារឿញៗថា បញ្ហាទាក់ទាងនឹងប្រាក់សំណងនេះគឺត្រូវបានដោះស្រាយរួចអស់ហើយ។ គួរបញ្ជាក់ជូនថា សង្គ្រាមលោកលើកទី២ ដែលបានកើតឡើងនៅអំឡុងឆ្នាំ ១៩៣៩-១៩៤៥ បានសម្លាប់ពលរដ្ឋប៉ូឡូញប្រមាណជា ៦លាននាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយភ្លើងសង្គ្រាមក៏បានធ្វើឲ្យសេដ្ឋកិច្ចជាតិប៉ូឡូញត្រូវធ្លាក់ចុះយ៉ាងខ្លាំងផងដែរ៕

កម្រងរូបភាពកាលពីសម័យសង្គ្រាមលោកលើកទី ២ ក្នុងប្រទេសប៉ូឡូញ

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: