អន្តរជាតិ
បង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនដ៏ធំជនជាតិឡាវ រឹបអូសបានគ្រឿងញៀនមិនចេះតិច
BY Khmernote Media
March 3, 2018
ខេត្តស្ទឹងត្រែង៖ កាលពីវេលាម៉ោង០៩ និង៤៥នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យ «ក៥» នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការចាប់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ដែលជាជាតិឡាវ ដែលការបង្ក្រាបធ្វើឡើងនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ជនសង្ស័យមានឈ្មោះ កុប គីរីប៉ាត់ ភេទប្រុស ជនជាតិឡាវ អាយុ៤៣ឆ្នាំ ទីលំនៅភូមិថាំងឃុក ស្រុក-ខេត្តចំប៉ាសាក់ ហើយវត្ថុតាងដកហូតបានរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣០កញ្ចប់ ទម្ងន់ប្រមាណ៣០គីឡូក្រាម៕








