ព័ត៌មានជាតិ

ស្វែងយល់ពីនីតិវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដោយអនុវត្តសាកល្បងនៅតាមគោលដៅមួយចំនួនចាប់ពីថ្ងៃទី០១ ខែកញ្ញាតទៅ(មានវីដេអូ)

BY
srey nuch
September 7, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ បានបង្ហោះវីដេអូ ពីវិធីដែលបងប្អូនប្រជាពលរដ្ឋ អាចពិនិត្យពិន្ទុបណ្ណបើកបរដោយខ្លួនឯងបាន បន្ទាប់ពីនគរបាល ធ្វើនីតិវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលថ្មី និងស្វែងយល់ពីនីតិវិធី ដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក។

នៅក្នុងវីដេអូប្រមាណជា ២នាទី បង្ហាញពីវិធានច្បាប់ស្ដីពីចរាចរណ៍​ផ្លូវគោក និងត្រូវអនុវត្តកាន់តែរហ័ស និងមានតម្លាភាព ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ បានសហការគ្នារៀបចំ នូវយុត្តការណ៍ បច្ចេកវិទ្យាសម្រួលដល់ការត្រួតពិនិត្យដល់បណ្ណបើកបរ អនុវត្តវិធានដកពិន្ទុ និងវិន័យបទល្មើសចរាចរណ៍ លឿនរហ័ស ប្រកបដោយតម្លាភាព យុត្តការណ៍នេះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជូនប្រជាពលរដ្ឋ និងជម្រុញការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព មន្ត្រីនគរបាលនឹងស្កេនលើបណ្ណបើកបរ ថតរូប ឬបទល្មើស រួចបោះពុម្ពវិក្កយបត្រ ហើយប្រគល់ជូនអ្នកបើកបរទៅបង់ប្រាក់ពិន័យ កុំឱ្យលើស ១៥ថ្ងៃ ប្រសិនជាលើស ១៥ថ្ងៃ ត្រូវពិន័យគុណនឹង ២ បើលើស ៣០ថ្ងៃ គឺត្រូវគុណនឹង ៣ ការដាក់ដំណើរការអនុវត្តសាកល្បង នៅតាមគោលដៅមួយចំនួន ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: