ព្រះអង្គម្ចាស់ Charles ក្លាយជាស្តេចនៃចក្រភពអង់គ្លេស ក្នុងព្រះជន្ម៧៣ព្រះវស្សា
ក្រោយការសោយទិវង្គត របស់ម្ចាស់ក្សត្រី Elizabeth II ព្រះអង្គម្ចាស់ Charles មានព្រះជន្ម៧៣ព្រះវស្សាដែលជាបុត្រាច្បង គឺជាអ្នកឡើងស្នងរាជ្យ ហើយបានក្លាយជាព្រះមហាក្សត្រ Charles III។ នេះបើយោងតាម CNN នៅថ្ងៃទី០៩ ខែកញ្ញា។ ស្តេច Charles គឺជាអ្នកស្នងរាជ្យដែលមានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស។

ស្តេច Charles III ទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៤៨។ ទ្រង់បានរៀបអភិសេកជាមួយនឹងព្រះនាង Diana អាណា ពីឆ្នាំ១៩៨១ ដល់ឆ្នាំ ១៩៩៦ និងមានបុត្រា២អង្គ ព្រះអង្គម្ចាស់ William និង Harry ។ Diana បានសោយទិវង្គតនៅឆ្នាំ១៩៩៧ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីស។ នៅឆ្នាំ ២០០៥ ស្តេចCharles ក៏បានរៀបអភិសេកជាមួយនឹងព្រះនាង Camilla។ សូមរំលឹកថាម្ចាស់ក្សត្រី Elizabeth II បានសោយទិវង្គត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងក្នុងតំបន់) នៅព្រះជន្មាយុ ៩៦ព្រះវស្សា និងក្រោយពីបានគ្រងរាជ្យអស់រយៈពេល ៧០ឆ្នាំ ដែលគ្រងរាជ្យបានយូរជាងគេ នៅក្នុងប្រវត្តិសាស្រ្តអង់គ្លេស៕

រូបភាព៖ AP
ប្រភព៖ CNN