កីឡា

ស្អែកនេះកក្រើកពេញទីលាន T-Soccer ទៀតហើយ! ការប្រកួត​ពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នឹងវិលត្រលប់មកវិញនៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះ

BY
Khmernote Media
March 3, 2018

នៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះ ការប្រកួតដ៏អស្ចារ្យរបស់ក្រុមហ៊ុន Ganzberg Beer នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 នឹងត្រលប់មកវិញដូចរាល់ដងជាមួយនឹងគូរពិសេសចំនួន 2 គូរ។

នៅក្នុងការប្រកួតពានរង្វាន់ Gaznberg Cup រដូវកាលទី 3 វគ្គ Live Show សប្ដាហ៍ទី 7 នារាត្រីថ្ងៃអាទិត្យ ទី04 ខែមីនា ស្អែកនេះនឹងធ្វើអោយកក្រើកពេញទីលាន T-Soccer តែម្ដង ដោយសារតែក្នុងរាត្រីស្អែកនេះសុទ្ធតែក្រុមខ្លាំងដែលត្រូវមកជួបគ្នានៅក្នុងទីលានតារាងតូចនេះ។ ការប្រកួតរបស់គូរពិេសេសទាំងពីរគូរនឹងធ្វើអោយទស្សនិកជនជក់ចិត្តដិតអារម្មណ៍ជាមិនខាន។ កាលវិភាគនៃការប្រកួតនារាត្រីថ្ងៃស្អែកនេះ៖
ក្រុម ឱម៉ាល់ FC នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម ហេង សុខលាភ វេលាម៉ោង 8:00
ក្រុម Prathnna FT (B) នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម Daun Penh FC វេលាម៉ោង 9:00

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 នេះនឹងចាប់ផ្ដើ​មនៅវេលាម៉ោង 8:00 យប់តទៅ ហើយនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ប្រាក់រង្វាន់នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺមានចំនួន 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ នៅក្នុងទីលាន T-Soccer ចាប់ពីម៉ោង 8:00 យប់តទៅ។ កុំភ្លេចចូលរួមទស្សនាអោយច្រើនកុះករ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 គឺមិនមានការទិញសំបុត្រចូលរួមឡើយ ការប្រកួតនេះគឺចូលរួមដោយសេរីថែមទាំងមានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុន Ganzberg Beer ទៀតផង។

កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ

 

Share This Post: