ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិកជិត១០០នាក់របស់ស្តេច Charles III ប្រឈមនឹងហានិភ័យនៃការបាត់បង់ការងារ

    BY Naren September 14, 2022
    បុគ្គលិកជិត១០០នាក់របស់ស្តេច Charles III ប្រឈមនឹងហានិភ័យនៃការបាត់បង់ការងារ

    មនុស្សរហូតដល់ ១០០នាក់នៃបុគ្គលិក ក្រោមការដឹកនាំរបស់ស្តេច Charles ដែលស្ថិតនៅវាំង Clarence House ត្រូវបានគេរាយការណ៍ថាអាចនឹងបាត់បង់ការងារ ក្រោយស្តេចអង់គ្លេសថ្មី បានឡើងគ្រងរាជ្យ នឹងត្រង់ផ្លាស់ទៅវាំងBuckingham។ នេះ បើយោងតាមសេចក្តីរាយការណ៍របស់ The Guardian នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងចំណោមបុគ្គលិកជិត ១០០នាក់ អ្នកខ្លះបាននៅធ្វើការក្នុងវាំង Clarence House អស់ជាច្រើនទសវត្សរ៍មកហើយ។

    នៅក្នុងលិខិតនោះបានសរសេរថា «ការផ្លាស់ប្តូរតួនាទីរបស់ស្តេចក៏នឹងធ្វើឱ្យមានការផ្លាស់ប្តូរបុគ្គលិកផងដែរ។ ការងារពីមុនដើម្បីគាំទ្រផលប្រយោជន៍ផ្ទាល់ខ្លួន សកម្មភាពចាស់ៗនឹងលែងត្រូវបានអនុវត្ត ហើយបុគ្គលិកនៅវាំង Clarence House នឹងត្រូវរំសាយ»។ បុគ្គលលិកដែលបាត់បង់ការងារ នឹងត្រូវបានជួយក្នុងការស្វែងរកការងារថ្មី និងទទួលបានប្រាក់បំណាច់លើសពីកម្រិតអប្បបរមាផងដែរ៕

    ប្រភព៖ walesonline

    Share This Post: