Fortuna Dusseldorf បញ្ចប់ការឈ្នះរបស់ក្លឹប Dortmund ក្នុងក្របខ័ណ្ឌ Bundesliga
- December 19, 2018
ការមិនដែលចាញ់របស់ក្រុម Borussia Dortmund ក្នុងរដូវកាលនេះក្នុងក្របខ័ណ្ឌ Bundesliga ត្រូវបានបញ្ចប់បន្ទាប់ពីទទួលបរាជ័យក្រោមថ្វីជើងក្រុម Fortuna Dusseldorf ក្នុងលទ្ធផល ២-១ កាលពីយប់មិញ។


ទោះបីជាមានការបរាជ័យក៏ដោយក្លឹប Dortmund បង្កើតប្រវត្តិសាស្ត្រមួយដោយខ្សែប្រយុទ្ធ Alcacer របស់ក្រុម Dortmundបានក្លាយជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ក្របខ័ណ្ឌ Bundesliga ដែលរកគ្រាប់បាល់ចំនួន 10 គ្រាប់ក្នុងនាមជាកីឡាករបំរ៉ុងក្នុងរដូវកាលតែមួយ។ Dortmund នៅតែជាក្រុមឈរកំពូលតារាងប៉ុន្តែការនាំមុខរបស់ពួកគេត្រូវបានកាត់នៅសល់ 6 ពិន្ទុក្នុងការនាំមុខក្រោយពីក្រុម Borussia Monchengladbach បានយកឈ្នះក្រុម Nuremberg 2-0។
អត្ថបទ៖ ប៊ុនហួរ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






