ចិនរកឃើញករណីឆ្លងជំងឺឆ្លងជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូង
- BY
- Pheakdey
- September 17, 2022
ចិន៖ ប្រទេសចិនបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី១៦ ខែកញ្ញាម្សិលមិញនេះ។ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា អ្នកជំងឺអ៊ុតស្វា Monkeypox នោះគឺជាអ្នកដំណើរដែលទើបត្រលប់មកពីក្រៅប្រទេសកាលពីពេលថ្មីៗនេះ តែយ៉ាងណាក្តីអាជ្ញាធរចិនមិនបានបង្ហាញអត្តសញ្ញាណលម្អិតរបស់ជនរងគ្រោះម្នាក់នោះឡើយ។

អាជ្ញាធរចិនបានបញ្ជាក់ទៀតថា អ្នកជំងឺអ៊ុតស្វា Monkeypox ដែលជាករណីទី ១នេះមិនបានប៉ះពាល់ជាមួយអ្នកណាផ្សេងទៀតនៅក្នុងសហគមន៍នោះទេ ពោលគឺគេបានធ្វើតេស្តវេជ្ជមានក្នុងអំឡុងពេលដែលអ្នកជំងឺកំពុងធ្វើចត្តាឡីស័កតែម្នាក់ឯង។ គិតត្រឹមពេលនេះអ្នកជំងឺបានចេញរោគសញ្ញាមួយចំនួនដូចជា មានពងបែកនៅលើស្បែក ក្តៅខ្លួន និងអស់កម្លាំងខ្លាំងជាដើម។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៦០,០០០នាក់នៅក្នុងប្រទេសចំនួន ៩៧ផ្សេងគ្នា ដោយមិនគិតបញ្ជូលបណ្តាប្រទេសនៅក្នុងតំបន់អាហ្រ្វិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






