អតីតខ្សែការពាររបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Pepe អាចនឹងមក Premier League នាខែមករាខាងមុខនេះ
- December 20, 2018
អតីតខ្សែការពាររបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Pepe អាចនឹងមកចូលរួមជាមួយនឹងក្លឹប Wolverhampton Wanderers ដែលកំពុងប្រកបអាជីពនៅក្នុងលីគកំពូល Premier League នាខែមករាខាងមុខនេះ។

ក្លឹប Wolverhampton Wanderers កំពុងតាមប្រមាញ់យកកីឡាករចាស់ៗរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់មកចូលរួមជាមួយនឹងក្លឹប ខណៈដែលពេលនេះកីឡាកររបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ 3 រូបកំពុងប្រកបអាជីពនៅក្នុងក្លឹបរបស់លីគកំពូល Premier League មួយនេះ។ កីឡាករសញ្ជាតិព័រទុយហ្គាល់ទាំង 3 រូបនោះមានដូចជាអ្នកចាំទី Rui Patricio ខ្សែបម្រើ Joao Moutinho និងខ្សែបម្រើ Ruben Neves ហើយនៅខែមករាខាងមុខនេះ Pepe អាចនឹងមកចូលរួមជាមួយនឹង Wolverhampton Wanderers ក្រោយកុងត្រាជាមួយនឹងក្លឹប Besiktas បានបញ្ចប់ក្នុងពេលថ្មីៗនេះ។

បុត្រ
ប្រភព៖ 90min
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






