លោក Jurgen Klopp និយាយថា៖ ខ្សែប្រយុទ្ធ Roberto Firmino សាកសមនឹងទទួលបានកិច្ចសន្យាបន្ដកុងត្រាថ្មីពីក្លឹបហង្សក្រហម Liverpool
- March 3, 2018
លោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool បានប្រាប់សារពត៌មាន Goal ថា៖ ខ្សែប្រយុទ្ធសំខាន់របសក្លឹបគឺកីឡាករ Roberto Firmino បានចុះកុងត្រាថ្មីជាមួយនឹងក្លឹបហង្សក្រហម Liverpool។

ខ្សែប្រយុទ្ធ Roberto Firmino នៅក្នុងរដូវកាលថ្មីនេះបានបង្ហាញទំរង់លេងល្អមែនទែន ជាពិសេសក្រោយពេលខ្សែបម្រើ Philippe Coutinho ចាកចេញពីក្លឹបហង្សក្រហម Liverpool ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona។ នៅក្នុងរដូវកាលថ្មីនេះក្នុងក្របខ័ណ្ឌ Premier League ខ្សែប្រយុទ្ធ Roberto Firmino បានសុតបញ្ចូលទីអោយក្លឹបហង្សក្រហម Liverpool ដល់ទៅ 13 គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមសុតបញ្ចូលទីបាន 6 គ្រាប់។ 14% នៃគ្រាប់បាល់សុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធរូបនេះគឺជាការសុតបញ្ចូលទីដោយមិនមើលទីរបស់គូរប្រកួត។
លោក Jurgen Klopp បាននិយាយថា៖ កិច្ចសន្យាថ្មីនេះវាពិតជាសំខាន់សម្រាប់ពួកយើង (Liverpool និង Firmino)។ លោក Klopp គិតថាអ្វីដែលក្លឹបបានធ្វើគឺសាកសមនឹងអ្វីដែល Firmino ធ្វើចំពោះក្លឹបដូចគ្នា គាត់ (Firmino) សមនឹងទទួលបានវា។ ការទទួលបានកិច្ចសន្យាថ្មីនេះដោយសារតែគាត់បានបង្ហាញភាពវជ្ជមានដ៏ល្អមកក្លឹបហើយគាត់ពិតជាសាកសមក្នុងការទទួលវា។
![]()
បុត្រ
ប្រភព៖ Goal
- Share This Post:






