កីឡា

ក្លឹប Arsenal បានកំណត់អត្តសញ្ញាណអ្នកដែលបានបោះដបចំក្បាល Dele Alli

BY
Khmernote Media
December 21, 2018

ក្លឹប Arsenal បាននិយាយថាពួកគេបានកំណត់អត្តសញ្ញាណរូបភាពរបស់មនុស្សម្នាក់ដែលបានបោះដបចំ Dele Alli របស់ក្រុម Tottenham កាលពីថ្ងៃពុធ។ ខ្សែបម្រើអន្តរជាតិអង់គ្លេស Alli វ័យ 22 ឆ្នាំបានរងនៅការបោះដបប្លាស្ទិចចំក្បាលក្នុងអំឡុងពេលការប្រកួតជាមួយក្លឹប Arsenal នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup នៅឯកីឡដ្ឋាន Emirates។ ក្លឹបបាននិយាយថា “អ្នកណាម្នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណនឹងទទួលបានការពិន័យរយៈពេលយូរហើយព័ត៌មានលម្អិតរបស់ពួកគេនឹងត្រូវបញ្ជូនទៅប៉ូលីសដើម្បីចាប់ផ្តើមដំណើរការនីតិវិធី។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC

 

Share This Post: