កីឡា

ខ្សែបម្រើ Ozil អាចនឹងត្រូវបាន Arsenal បញ្ជូនចេញទៅក្លឹបផ្សេងៗក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងខែមករាខាងមុខនេះ

BY
Khmernote Media
December 21, 2018

ខ្សែបម្រើ Mesut Ozil កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីបន្ដការលេងនៅក្នុងទឹកដី Emirates Stadium ខណៈដែលពេលនេះក្លឹបកាំភ្លើងធំ Arsenal កំពុងពិចារណាក្នុងការបញ្ជូនខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះទៅកាន់ក្លឹបផ្សេងៗក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្នុងខែមករាខាងមុខនេះ នេះយោងតាមការចុះផ្សាយររបស់សារពត៌មាន The Time។

អនាគតរបស់ខ្សែបម្រើ Mesut Ozil ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ស្ថិតនៅក្នុងភាពស្រពិចស្រពិល ក្រោយពេលខ្សែបម្រើរូបនេះពុំសូវយល់ពីយុទ្ធសាស្រ្ដដឹកនាំថ្មីរបស់លោក Unai Emery ដែលហេតុដូចនេះហើយធ្វើឲ្យខ្សែបម្រើរូបនេះពិបាកស្ថិតនៅក្នុងជម្រើសដំបូងរបស់លោក Unai Emery។ តាមការរាយការណ៍បានឲ្យដឹងថា៖ លោក Unai Emery និងខ្សែបម្រើ Mesut Ozil ធ្លាប់មានការប្រកែកគ្នានៅក្នុងពេលកំពុងប្រជុំក្រុមទៀតផង ដូច្នោះ Ozil អាចនឹងត្រូវបានក្លឹបកាំភ្លើងធំ Arsenal បញ្ជូនចេញទៅក្លឹបផ្សេងៗក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្នុងខែមករាខាងមុនខេះ ប្រសិនបើមានក្លឹបណាមានចំណាប់អារម្មណ៍ចង់បានខ្សែបម្រើរូបនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: