Real Madrid៖ គ្មានការពិចារណាយកលោក Jose Mourinho មកដឹកនាំនៅឯ Real Madrid វិញឡើយ
- December 21, 2018
ក្លឹបអធិរាជសរ Real Madrid បានប្រកាសថា៖ គ្មានការពិចារណាក្នុងការយកលោក Jose Mourinho មកដឹកនាំក្លឹបម្ដងទៀតទេ ក្រោយពេលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានក្លឹបបិសាចក្រហម Manchester United បណ្ដេញចេញកាលពីដើមសប្ដាហ៍នេះ។

ទោះបីជាក្លឹបអធិរាជសរ Real Madrid ធ្លាប់បណ្ដេញលោក Jose Mourinho ម្ដងរួចក៏ដោយ ប៉ុន្ដែលោក Jose Mourinho នៅតែមានទំនាក់ទំនងល្អជាមួយនឹងប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez និងនាយកកីឡាកររបស់ Real Madrid គឺលោក Jose Angel Sanchez។ អ្នកទាំងពីរនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលេចលឺដំណឹងថាលោក Jose Mourinho នឹងត្រលប់មកកាន់ក្លឹបអធិរាជសរ Real Madrid សារជាថ្មី ខណៈដែលពួកគេមិនមានគម្រោងអ្វីតតែសោះ។
ពេលនេះក្លឹបយក្សរបស់អេស្ប៉ាញមួយនេះកំពុងជឿទុកចិត្តលើលោក Santiago Solari ដែលកំពុងតែដឹកនាំក្លឹបអធិរាជសរ Real Madrid ឡើងទំរង់លេងឡើងវិញ ហើយក្លឹបអធិរាជសរ Real Madrid បានប្រកាសថា គ្មានការពិចារណាយកលោក Jose Mourinho មកកាន់ Real Madrid វិញឡើង។

- Share This Post:






