គូស្វាមីភរិយាថ្មីជាង១០០គូ ឡើងទទួលរង្វាន់លើឆាកតន្ត្រី GANZBERG ណែនឆាកតែម្តង
- March 3, 2018
នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការរៀបចំកម្មវិធីប្រគល់រង្វាន់ដ៏អស្ចារ្យទៅដល់គូស្វាមីភរិយាថ្មើងថ្មីជាង១០០គូ ដែលបានជ្រើសរើសស្រាបៀរ GANZBERG នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន នៅលើឆាកតន្ត្រី INTERNATIONAL WOMEN’S DAY GANZBERG UBER CONCERT ។
នារាត្រីដ៏អស្ចារ្យនេះ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានប្រគល់ជូនគូស្វាមីភរិយាថ្មីរួមមាន ទឹកប្រាក់ ១០,០០០ដុល្លារ ចំនួន៣រង្វាន់, ទឹកប្រាក់ ១,០០០ដុល្លារ ចំនួន១០០រង្វាន់, រថយន្ត Ford Ranger ថ្មីស្រឡាងចំនួន០១គ្រឿង, និងដំណើរកំសាន្តទៅកាន់ទ្វីបអ៊ឺរ៉ុប (បូករួមទាំងការស្នាក់នៅ និងទឹកប្រាក់ចំនួន ២,០០០ដុល្លារ) ចំនួន០១រង្វាន់។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការបន្ថែមរង្វាន់ម៉ូតូធំរហូតដល់១,០០០គ្រឿង រថយន្តថ្មីស្រឡាំងចំនួន១០០គ្រឿងបន្ថែមទៀត និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់សរុប ១,៥០០,០០០ដុល្លារឯណោះ៕




- Share This Post:






