ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជាមានចិត្តសប្បុរសធម៌មែន! Angelina Jolie ធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ដោយទឹកជំនន់

    BY Naren September 23, 2022
    ពិតជាមានចិត្តសប្បុរសធម៌មែន! Angelina Jolie ធ្វើទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ដោយទឹកជំនន់

    (អន្តរជាតិ)៖ កំពូលតារាហូលីវូដ អ្នកស្រី Angelina Jolie និង ជាឯកអគ្គរដ្ឋទូតមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានធ្វើទស្សនកិច្ចប្រទេសប៉ាគីស្ថាន ដែលនៅតែកំពុងជួបគ្រោះមហន្តរាយទឹកជំនន់។ តារាសម្តែងរូបនេះ បាននិយាយជាមួយមន្ត្រីរដ្ឋាភិបាល និងយោធា ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ។

    បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អ្នកស្រី Angelina Jolie បានចុះជួបអ្នកស្រុកមួយចំនួននៅក្នុងខេត្ត Sindh ភាគខាងត្បូងដែលរងគ្រោះខ្លាំង។ ប្រទេសប៉ាគីស្ថានបានរងការវាយប្រហារដោយខ្យល់មូសុង ចាប់តាំងពីពាក់កណ្តាលខែមិថុនា។ មនុស្សជាង ១,៥០០នាក់បានស្លាប់ ហើយផ្ទះចំនួន ២លានខ្នងត្រូវបានបំផ្លាញ ហើយទឹកជំនន់នៅតែបន្តកើតមាននៅក្នុងតំបន់ជាច្រើន៕

    ប្រភព៖ nhk

    Share This Post: