កីឡា

បើកឆាកតន្ត្រី INTERNATIONAL WOMEN’S DAY GANZBERG UBER CONCERT ភ្លាម ឈីន រតនៈ បង្កភាពសប្បាយរីករាយភ្លែត

BY
Khmernote Media
March 3, 2018

នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំការប្រគុំតន្ត្រី INTERNATIONAL WOMEN’S DAY GANZBERG UBER CONCERT ដើម្បីអបអរសាទទិវាសិទ្ធិនារីអន្តរជាតិ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងជាច្រើន។ គ្រាន់តែបើកឆាកកម្មវិធីតន្ត្រីភ្លាម តារាចម្រៀង ឈីន រតនៈបានធ្វើការបកស្រាយចម្រៀងចំនួន៣បទជាប់គ្នា ធ្វើឲ្យកក្រើកឆាកតន្ត្រី ហើយបងប្អូនទស្សនិកជនចូលរួមទស្សនារាំកម្សាន្តយ៉ាងរីករាយ។

គួរបញ្ជាក់ផងដែរថា នារាត្រីនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានប្រគល់រង្វាន់ទឹកប្រាក់ ១០,០០០ដុល្លារ ចំនួន៣រង្វាន់, ទឹកប្រាក់ ១,០០០ដុល្លារ ចំនួន១០០រង្វាន់, រថយន្ត Ford Ranger ថ្មីស្រឡាងចំនួន០១គ្រឿង, និងដំណើរកំសាន្តទៅកាន់ទ្វីបអ៊ឺរ៉ុប ចំនួន០១រង្វាន់ ហើយនៅឆ្នាំ២០១៨នេះ ក្រុមហ៊ុន GANZBERG បានបន្ថែមរង្វាន់សរុបរហូតដល់ ១,៥០០,០០០ដុល្លារឯណោះ៕

Share This Post: