កីឡា

ខ្ញីចាស់តែហិល! Zlatan ក្លាយជាកីឡាករដំបូងក្នុងប្រវតិ្តសាស្រ្ដលីគកំពូល MSL ដែលមានប្រាក់ឈ្នួលពលកម្មច្រើនជាងគេ

BY
Khmernote Media
December 22, 2018

ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានប្រវតិ្តសាស្រ្ដថ្មីក្នុងឆ្នាំ 2019 ខាងមុខក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលពលកម្មថ្លៃជាងគេនៅក្នុងលីគកំពូល MSL របស់សហរដ្ឋអាមេរិក នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន ESPN។

ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប LA Galaxy 1 រដូវកាលទៀតកាលពីដើមសប្ដាហ៍នេះបន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនថា Zlatan Ibrahimovic អាចនឹងវិលត្រលប់ទៅកាន់ទឹកដី San Siro របស់ក្លឹបយក្សអុីតាលី AC Milan សារជាថ្មី។ នៅក្នុងរដូវកាល 2019 ខាងមុខនេះខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងទទួលបានប្រាក់ឈ្នួលពលកម្មពីក្លឹប LA Galaxy ដល់ទៅ 7.5លានដុល្លា ក្នុងមួយឆ្នាំដែលធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេនៅក្នុងប្រវតិ្តសាស្រ្ដបាល់ទាត់អាមេរិក MSL ខណៈដែលកំណត់ត្រាចាស់គឺជារបស់ខ្សែប្រយុទ្ធ Kaka ដែលទទួលបានប្រាក់ឈ្នួលពលកម្មក្នុងមួយឆ្នាំដល់ទៅ 7.17លានដុល្លា ក្នុងកំឡុងពេលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះលេងឲ្យក្លឹប Orlando City។

បុត្រ

ប្រភព៖ Goal

Share This Post: