PR

ក្រុមហ៊ុន យូនីលឹវើ កម្ពុជា បានឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅអាស៊ី» ក្នុងឆ្នាំ២០២២

BY
Naren
September 29, 2022

ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២៖ ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់លក់រហ័សឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានផ្ដល់ពានរង្វាន់ «និយោជកឆ្នើមនៅអាស៊ី» ក្នុងឆ្នាំ២០២២ ពីការវាយតម្លៃរបស់ World HRD Congress ដែលជាស្ថាប័នឯករាជ្យទទួលស្គាល់សមិទ្ធិផលក្នុងការគ្រប់គ្រងធនធានមនុស្សទូទាំងពិភពលោក។ ពានរង្វាន់ជា «និយោជកឆ្នើមនៅអាស៊ី» ក្នុងឆ្នាំ២០២២ ត្រូវបានប្រគល់ជូនតំណាងបុគ្គលិកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្នុងពិធីប្រគល់ពានរង្វាន់និយោជកឆ្នើមក្នុងអាស៊ីលើកទី១៣ (Asia’s Best Employer Brand Award) ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ផាន ប៉ាស៊ីហ្វិក ក្នុងប្រទេសសឹង្ហបុរី កាលពីខែសីហាកន្លងទៅ ជាមួយការចូលរួមរបស់អ្នកដឹកនាំក្នុងវិស័យនេះ និង ស្ថាប័នជាច្រើនក្នុងសកលលោក។

ពានរង្វាន់នេះទទួលស្គាល់ការអនុវត្តគំរូរបស់ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ក្នុងការបណ្តុះបណ្តាលសមត្ថភាព និង ការអភិវឌ្ឍន៍អាជីពការងាររបស់បុគ្គលិក ដើម្បីពន្លឿនកំណើនអាជីវកម្មនៅកន្លែងធ្វើការ ប្រកបដោយបរិយាកាសការងារល្អ និង ការទទួលយកនូវវប្បធម៌ចម្រុះ ហើយសមិទ្ធិផលទាំងអស់នេះ ត្រូវបានបង្ហាញនិងអបអរសាទរក្នុងកម្មវិធីដ៏មានកិត្យានុភាពមួយនេះ។

លោក លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើ ប្រចាំប្រទេសកម្ពុជា និងឡាវ បានមានប្រសាសន៍ថា៖ «គោលបំណងរបស់ក្រុមហ៊ុនយូនីលឹវើ កម្ពុជា គឺពួកយើងចង់ជួយលើកកម្ពស់ជីវភាពរបស់និយោជិក អតិថិជន និងសហគមន៍ តាមរយៈម៉ាកផលិតផលប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកយើង ហើយការទទួលស្គាល់ជានិយោជកឆ្នើមនៅអាស៊ីក្នុងឆ្នាំ២០២២ គឺពិតជាកិត្ដិយសដ៏ធំមួយសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកយើងក្នុងប្រតិបត្ដិការអាជីវកម្មក្នុងប្រទេសកម្ពុជា។»

លោក លី សុធូ បានបន្ថែមថា៖ «ជាមួយនឹងដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសម័យទំនើបរបស់កម្ពុជានាពេលបច្ចុប្បន្ន យុវជនគឺជាធនធានដ៏សំខាន់ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍក្រុមហ៊ុនប្រកបដោយនិរន្តរភាព។ ហេតុដូច្នេះហើយ ជារៀងរាល់ឆ្នាំ យើងបានផ្តល់ឱកាសដល់និស្សិតទើបបញ្ចប់ការសិក្សាជាច្រើននាក់ បានចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេងរបស់ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ដែលអនុញ្ញាតឱ្យពួកគេកសាងសមត្ថភាពការងារអំឡុងពេលប្រកបអាជីពជាមួយពួកយើង ហើយអាចមានសមត្ថភាពពេញលេញក្នុងការពន្លឿនកំណើន អាជីវកម្ម និង បម្រើសង្គមជាតិ»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនយូនីលឹវើ ត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក ថាជានិយោជកនៃជម្រើស ដែលនិស្សិតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ និង អ្នកជំនាញចង់ធ្វើការជាមួយ ហើយនេះជាលើកទីពីរដែល ក្រុមហ៊ុន យូនីលឹវើ នៅកម្ពុជា បានឈ្នះពានរង្វាន់និយោជកឆ្នើមនៅអាស៊ី ហើយក៏ធ្លាប់ឈ្នះពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជាចំនួន៥ដងផងដែរ។

ក្រុមហ៊ុន យូនីលឹវើ ផ្តល់អំណាចដល់បុគ្គលិក តាមរយៈការអនុញ្ញាតឱ្យពួកគេធ្វើការ ដោយមានភាពបត់បែនទាំងម៉ោងធ្វើការ និង ទីកន្លែងធ្វើការ ដែលបានផ្តល់នូវភាពសាមញ្ញ និង ឈានមុខគេសម្រាប់អនាគតនៃការងារ។ យូនីលឹវើ កម្ពុជា ជាក្រុមហ៊ុនដែលផ្តល់សមភាពយេនឌ័រ។ ៤០%នៃនិយោជិករបស់ពួកយើងគឺជាបុគ្គលិកស្រ្តី បុគ្គលិកក្នុងស្រុកដែលមានទេពកោសល្យ ត្រូវបានតែងតាំងនូវតំណែងកំពូលៗ ខណៈពេលដែល៨០%នៃថ្នាក់ដឹកនាំគឺជាបុគ្គលិកក្នុងស្រុក ហើយក្នុងនោះ ៦០%គឺជាស្រ្តី។

អំពីក្រុមហ៊ុនយូនីលឹវើ

ក្រុមហ៊ុន យូនីលឹវើកម្ពុជា ជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេនៅកម្ពុជា និង បានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្មតាំងពីឆ្នាំ២០០៣។ បច្ចុប្បន្ននេះ យើងបានបម្រើអ្នកប្រើប្រាស់ជាង ១៦លាននាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ជាមួយនឹងម៉ាកផលិតផលជាង២០មុខរាប់តាំងពី ផលិតផលថែរក្សាសម្រស់ ផលិតផលចំណីអាហារចាំបាច់ ការ៉េម ផលិតផលប្រើប្រាស់ក្នុងផ្ទះ រួមនឹងម៉ាកល្បីៗដូចជា៖ Dove វីសូពិសេស សាប៊ូសាន់ឡៃ សាប៊ូ Clear សាប៊ូសាន់ស៊ីល ខ្នរ និង វ៉លស៍ជាដើម។

យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសជាង ១៩០ ដោយបានបង្កើតការលក់ គិតជាទឹកប្រាក់ប្រមាណ ៥២,៤ប៊ីលានអឺរ៉ូ កាលពីឆ្នាំ២០២១។

យូនីលឹវើ កម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនអាជីវកម្មឈានមុខគេប្រកបដោយនិរន្តរភាព និង បង្ហាញពីគំរូអាជីវកម្មដែលដឹកនាំប្រកប ដោយគោលបំណង និងសមស្របទៅអនាគត ជំរុញឱ្យមានដំណើរការល្អលើសគេ និងកំណើនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដែលបានគិតគូរទៅដល់ការលើកកម្ពស់សុខុមាលភាពភពផែនដី សុខុមាលភាពមនុស្សជាតិ ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម។

ក្នុងនាមជាក្រុមហ៊ុនដែលដឹកនាំប្រកបដោយគោលបំណង យើងជឿថាម៉ាកយីហោដែលមានគោលបំណងនឹងរីកចម្រើន ក្រុមហ៊ុនដែលមានគោលបំណងនឹងគង់វង្សយូរអង្វែង ហើយមនុស្សដែលមានគោលបំណងនឹងអភិវឌ្ឍ។ ដូច្នេះហើយ នៅយូនីលឹវើ កម្ពុជា យើងបានផ្តល់អាទិភាពចម្បងទៅលើបុគ្គលិក ការពារការងារ និងជីវភាពរស់នៅរបស់ពួកគាត់ រក្សាសុវត្ថិភាព និងសុខុមាលភាព កសាងសមត្ថភាព ផ្តល់រង្វាន់ដល់បុគ្គលិករបស់យើងតាមរយៈការទទួលស្គាល់ភាពចម្រុះ និងភាពរួមបញ្ចូលគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងរបស់យើងគឺ «ធ្វើឱ្យការរស់នៅ ប្រកបដោយនិរន្តរភាពជារឿងធម្មតា»

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com
សម្រាប់ការសាកសួរព័ត៌មាន
លោក គាំ ទីវា ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនងសាធារណៈ
Email: tivea.koam@unilever.com
HP: +855 10 944 544

Share This Post: