កីឡា

Bayern Munich យល់ព្រមទិញខ្សែការពារដែលជួយឲ្យបារាំងឈ្នះ World Cup ហើយ

BY
Khmernote Media
December 22, 2018

ក្លឹប Bayern Munich បានយល់ព្រមលើកិច្ចព្រមព្រៀងទិញខ្សែការពារ Benjamin Pavard ដែលជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ពីក្លឹប Stuttgart ហើយ។

ក្លឹប Stuttgart បានដាក់តម្លៃខ្លួនខ្សែការពារ Benjamin Pavard នៅក្នុងតម្លៃ 35លានអឺរ៉ូ ប្រសិនមានអ្នកណាចង់បានខ្សែការពាររូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅ ប៉ុន្ដែក្លឹប Bayern Munich បានសម្រេចចិត្តទិញខ្សែការពារសញ្ជាតិបារាំងរូបនេះនៅក្នុងខែមករាខាងមុខនេះតែម្ដង ដោយយល់ព្រមបង់ផ្ដាច់កុងត្រា Pavard ក្នុងតម្លៃ 35លានអឺរ៉ូ ទៅឲ្យក្លឹប Stuttgart។

ខ្សែការពារ Benjamin Pavard លេចធ្លាយខ្លាំងក្រោយពេលខ្សែការពាររូបនេះបានជួយឲ្យក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សី ជាពិសេស Pavard នេះហើយបានចូលរួមជាអ្នកសុតបាល់បញ្ចូលទីបញ្ចប់ដំណើររបស់ក្រុមជម្រើសជាតិអាហ្សង់ទីននៅក្នុងវគ្គ 16 ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA World Cup។

បុត្រ

ប្រភព៖ Goal

Share This Post: