កីឡា

វី ឌីណែត ស្រែកផង រាំផងនៅលើឆាកតន្ត្រី GANZBERG អ្នកគាំទ្រស្រែកហ៊ោគ្រប់គ្នា

BY
Khmernote Media
March 3, 2018

ការប្រគុំតន្ត្រី INTERNATIONAL WOMEN’S DAY GANZBERG UBER CONCERT ដើម្បីអបអរសាទទិវាសិទ្ធិនារី នារាត្រីថ្ងៃទី០៣ ខែមីនា នេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ ខណៈការប្រគុំតន្ត្រីកំពុងតែសប្បាយរីករាយ វត្តមានរបស់កញ្ញា វី ឌីណែត ឡើងបង្ហាញក្បាច់រាំយ៉ាងកន្ត្រាក់អារម្មណ៍ ធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយបន្ថែមមួយកំរិតទៀត។

គួរបញ្ជាក់ផងដែរថា នារាត្រីនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានប្រគល់រង្វាន់ទឹកប្រាក់ ១០,០០០ដុល្លារ ចំនួន៣រង្វាន់, ទឹកប្រាក់ ១,០០០ដុល្លារ ចំនួន១០០រង្វាន់, រថយន្ត Ford Ranger ថ្មីស្រឡាងចំនួន០១គ្រឿង, និងដំណើរកំសាន្តទៅកាន់ទ្វីបអ៊ឺរ៉ុប ចំនួន០១រង្វាន់ ហើយនៅឆ្នាំ២០១៨នេះ ក្រុមហ៊ុន GANZBERG បានបន្ថែមរង្វាន់សរុបរហូតដល់ ១,៥០០,០០០ដុល្លារឯណោះ៕

Share This Post: