ខ្មែរណូត

ស្វែងរក

  • PR

    ល្បីពាក្យថ្មី iGoPleng 2.0 តើវាជាអ្វី? ម៉េចបានជាតារាល្បីៗនិយាយពីវា?

    BY Naren September 29, 2022
    ល្បីពាក្យថ្មី iGoPleng 2.0 តើវាជាអ្វី? ម៉េចបានជាតារាល្បីៗនិយាយពីវា?

    និយាយចឹងអ្នកទាំងអស់គ្នាមានដឹងអត់ថា គេហទំព័រផ្លូវការរបស់ Pleng បានប្តូរ Profile ស្ងាត់ៗទៅជា iGoPleng 2.0?

    សូម្បីតែ Influencers និង អ្នកបង្កើតមាតិកាជាច្រើនអ្នក បានប្តូររូប Profile Facebook របស់ខ្លួន ជាមួយពាក្យ #iGoPleng2.0 ដោយមិនបាននិយាយអ្វីផ្សេងទាំងអស់ដែរ កាលពីថ្ងៃទី២៨ កញ្ញាកន្លងទៅនេះ។

    អ្វីដែលអាចឱ្យយើងទាយទុកមុនបាននោះ គឺប្រាកដជាមានអ្វីដែលទាក់ទងជាមួយPleng មិនខាន គ្រាន់តែមិនដឹងច្បាស់ថានឹងមានរឿងអ្វីកើតឡើង ព្រោះបើងាកទៅមើលហ្វេនបុកផេករបស់Pleng យើងបានត្រឹមឃើញការបង្ហោះប្រាប់ឱ្យរង់ចាំមើលការបង្ហាញពី iGoPleng 2.0 នេះនៅថ្ងៃទី២២ តុលា ដោយមិនបញ្ជាក់អ្វីផ្សេងទៀតនោះទេ។

    ដូច្នេះហើយយើងទាំងអស់គ្នា មានតែរង់ចាំមើលលើហ្វេសបុកផ្លូវការរបស់Pleng នៅថ្ងៃទី22 តុលានេះប៉ុណ្ណោះ ដើម្បីជ្រាបច្បាស់ពី iGoPleng 2.0 ។
    តាមរយៈ Facebook page របស់ Pleng https://www.facebook.com/PlengBySmart

    Share This Post: