PR

លាង សុផាឡែន ប៉ះ ហ្សូណូ លើកដំបូងក្នុងភាពយន្ត «ជីវិតគូ»

BY
Naren
October 3, 2022

កញ្ញា លាង សុផាឡែន បង្ហាញខ្លួនជាលើកដំបូងក្នុងភាពយន្តជីវិតជាមួយតារាចម្រៀងល្បីឈ្មោះរូបសង្ហា និងជាគណៈកម្មការកម្មវិធី The Voice Kids Cambodia រដូវកាលទី៣ គឺលោក ហ្សូណូ ក្នុងរឿងខ្នាតខ្លីបែបសង្គមគ្រួសារដែលមានចំណងជើងថា«គូជីវិត»។
ភាពយន្ត «គូជីវិត» ជាភាពយន្តថ្មីស្រឡាងមួយទៀតហើយរបស់ផលិតកម្មរស្មីហង្សមាស ដែលលើកយកពីជីវិតគូស្វាមីភរិយា ដែលជួបរឿងរកាំរកូសគ្មានទីបញ្ចប់ ដោយសារតែផ្ដើមចេញពីការមិនទុកចិត្តគ្នា ហើយមានមិត្តភក្តិដែលចាំចាក់រុកអុចអាល បន្ថែមភ្លើង ធ្វើអោយសុភមង្គលគ្រួសារមានភាពរង្គោះរង្គើរ គ្មានថ្ងៃបានសុខ។

កន្លងមកទស្សនិកជនធ្លាប់បានឃើញមកហើយ ដែលកញ្ញា លាង សុផាឡែន តែងតែមានបទចម្រៀងជាច្រើនដែលរៀបរាប់ពីរឿងរ៉ាវជំពាក់ជំពិន ក្នុងគ្រួសារ ដែលមានដូចជា បទ «ជីវិតគ្រួសារ» បទ «បើប្រពន្ធមានប្រុសវិញ បងមានអារម្មណ៍បែបណា» និងបទចម្រៀងជាច្រើនទៀតទាក់ទងនឹងទំនាក់ទំនងស្នេហាប្ដីប្រពន្ធ។ តែនេះជាលើកដំបូងហើយ សម្រាប់ដៃគូថ្មី គឺកញ្ញាបានប៉ះដៃគូជាមួយលោក ហ្សូណូ ។

តាមរយៈសមត្ថភាពរបស់អ្នកទាំង២ ពិតជាមិនធ្វើអោយទស្សនិកជនខកបំណងនោះទេ ។ ដូចដែលលោកអ្នកបានជ្រាបមកហើយ លោក ហ្សូណូ ក៏កំពុងតែត្រូវបានទស្សនិកជនកោតសរសើរក្នុងការសម្ដែងជាតួឯកក្នុងរឿង ខោល ដែលកំពុងតែចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ។ គួរជម្រាបថា ភាពយន្ត ជីវិតគូ មានផ្សាយជូនទស្សនា រៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨យប់ ៕

Share This Post: