កីឡា

Barcelona ប្ដេជ្ញាយក Rashford មកកាន់ Camp Nou នៅរដូវកាលក្រោយ

BY
Khmernote Media
December 24, 2018

ក្លឹបអ្នកមានបុណ្យ Barcelona បានប្តេជ្ញាថានឹងនាំយកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Marcus Rashford ពីក្លឹបបិសាចក្រហម Manchester United ឲ្យបានទោះបីជាមានការប្រកួតប្រជែងជាមួយនឹងក្លឹបអធិរាជសរ Real Madrid និង AC Milan ក្នុងដណ្ដើមយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះក៏ដោយ។

ក្លឹបអ្នកមានបុណ្យ Barcelona មានចំណង់ចង់បានខ្សែប្រយុទ្ធរូបនេះ ហើយបានតាមដានទំរង់លេងរបស់ Rashford ស្ទើរតែគ្រប់ការប្រកួតហើយបានយកមកចងក្រងជាឯកសារមួយដើម្បីត្រៀមដាក់សំណើរសុំទិញខ្សែប្រយុទ្ធរូបនេះ។ ក្នុងរដូវកាលនេះខ្សែប្រយុទ្ធ Marcus Rashford បង្ហាញខ្លួនជាមួយនឹងក្លឹបបិសាចក្រហម Manchester United ក្នុងលីគកំពូល Premier League បានចំនួន 15 ប្រកួតដោយសុតបញ្ចូលទីបានចំនួន 4 គ្រាប់។ ហើយ Rashford គឺដើរតួសំខាន់ដូចគ្នានៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ដោយជួយឲ្យ Manchester United ឆ្លងផុតវគ្គចែកពូលឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។

ក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងនាំយកខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះមកកាន់ទឹកដីអេស្ប៉ាញនៅក្នុងរដូវក្ដៅខាងមុខនេះ ដោយសារតែ Barcelona គិតថាយក Rashford មកកាន់ទឹកដី Camp Nou នៅរដូវក្ដៅវាល្អជាងខែមករាខាងមុខនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: