ជំនន់ទឹកភ្លៀងបានជន់លិចសាលារៀនមួយនៅឥណ្ឌូនេស៊ីយ៉ាងឆាប់រហ័សបំផុតនិងបានផ្តាច់យកជីវិតកូនសិស្សចំនួន ៣នាក់ (មានវីដេអូ)
- BY
- Pheakdey
- October 7, 2022
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលាម្សិលមិញនេះ ដែលបង្កឡើងដោយសារតែជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានThe Straits Times បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងរដ្ឋធានីចាកាតាក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងអស់រយៈពេលជាច្រើនម៉ោងហើយបរិមាណដ៏ច្រើនរបស់ទឹកភ្លៀងក៏បានបង្កទៅជាទឹកជំនន់ជន់លិចនិងហូរគួចយ៉ាងខ្លាំងនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងទីក្រុងផងដែរ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៣នាក់នោះគឺកូនសិស្សសាលា ដែលបានស្លាប់ក្រោយពេលត្រូវទឹកគួចទៅបោកនឹងជញ្ជាំងសាលារៀន ហើយជញ្ជាំងសាលានោះក៏បានបាក់និងដួលរលំទៅតាមកម្លាំងទឹកផងដែរ។ គួររម្លឹកជូនថា ទីក្រុងចាកាតាដែលជាមានពលរដ្ឋរស់នៅសរុបជាង ៣០លាននាក់តែងរងនូវការគំរាមគំហែងដោយជំនន់ទឹកភ្លៀងជារឿយៗ ជាក់ស្តែងកាលឆ្នាំកន្លងទៅហេតុការណ៍ដូចគ្នានេះបានឆក់យកជីវិតពលរដ្ឋក្នុងទីក្រុងចាកាតាចំនួន ៥នាក់ ហើយកាលពីឆ្នាំ ២០២០ ជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋក្នុងទីក្រុងចាកាតារហូតដល់ ៦៧នាក់ឯណោះ៕

Bencana yang TIDAK KITA INGINKAN!
MTs 19, Pondok Labu, Cilandak, JakselSemoga segera ada pemulihan situasi, dari semua pihak. pic.twitter.com/pbivl0MPpo
— Lyn, #StopPercayaNasdem (@lhayesno) October 6, 2022
អត្ថបទ៖ ភក្តី
ប្រភព៖ The Straits Times
- Share This Post:






