Matic និយាយថា៖ កីឡាករគួរតែមានទំនុលខុសត្រូវខ្លះចំពោះលទ្ធផលការប្រកួត វាមិនមែនជាកំហុសអ្នកចាត់ការណ៍ទាំងស្រុងទេ
- December 25, 2018
ខ្សែបម្រើ Nemanja Matic របស់ក្លឹបបិសាចក្រហម Manchester Untied បានសារភាពថាកីឡាករទាំងអស់ត្រូវតែមានទំនួលខុសត្រូវខ្លះចំពោះលទ្ធផលកាលពីសប្ដាហ៍មុនដែលជាហេតុនាំឲ្យក្លឹបបិសាចក្រហម Manchester United បណ្ដេញលោក Jose Mourinho ចាញ់ពីដំណែងដោយ Matic បានទទួចថា៖ វាមិនមែនជាកំហុសអ្នកចាត់ការណ៍ទាំងស្រុងទេ នៅពេលដែលពួកយើងទទួលបានលទ្ធផលមិនល្អ។

ក្នុងការដឹកនាំក្លឹបបិសាចក្រហម Manchester United 6 ប្រកួតចុងក្រោយរបស់លោក Jose Mourinho នៅក្នុងលីគកំពូល Premier League គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះដឹកនាំបិសាចក្រហម Manchester United ឈ្នះតែមួយប្រកួតតែប៉ុណ្ណោះ ហើយលោក Mourinho បានលើកមូលហេតុថាដោយសារតែបញ្ហាបរិយាកាសជុំវិញ និងបញ្ហា Toxic នៅក្នុងក្លឹប។
បន្ទាប់ពីក្លឹបបណ្ដេញលោក Jose Mourinho ចេញពីដំណែង ហើយបានតែងតាំងលោក Ole Gunnar Solskjaer ធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្ននោះ ក្នុងប្រកួតដំបូងរបស់លោក Ole Gunnar Solskjaer បានដឹកនាំក្លឹបបិសាចក្រហម Manchester United ឈ្នះក្លឹប Cardiff City ដោយលទ្ធផល 5-1។
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកសារពត៌មាន Daily Mirror ខ្សែបម្រើ Nemanja Matic បាននិយាយថា៖ ប្រាកដណាស់ ខ្ញុំបាននិយាយថាបន្ទាប់ពីការប្រកួតជាមួយនឹង Liverpool ចប់ ពួកយើងគួរតែមានទំនុលខុសត្រូវចំពោះលទ្ធផល វាមិនមែនជាកំហុសរបស់អ្នកចាត់ការណ៍ទាំងស្រុងនោះទេ ហើយពួកយើងនឹងព្យាយាមពង្រឹងសមត្ថភាពសម្រាប់ប្រកួតក្រោយៗ។

បុត្រ
ប្រភព៖ 90min
- Share This Post:






