PR

Concert ខ្នាតធំលំដាប់អន្តរជាតិ #iGoPleng2.0 បានត្រលប់មកវិញហើយ

BY
Naren
October 10, 2022

អ្នកទាំងអស់គ្នាចាំអត់? ការប្រគំតន្ត្រីអន្តជាតិដ៏ធំដែលរៀបចំមុនគេដោយក្រុមការងារ Smart កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ?

ពេលនោះពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា នៅពេលក្រុមហ៊ុន Smart បាននាំយកកំពូលតារាលំដាប់ចម្រៀងអន្តរជាតិជាច្រើនរូបដូចជា Demi Lovato, Jessie J, Rain, CL, និង Charlie Puth ជាដើម។ យើងដឹងហើយថា ពេលនោះការរៀបចំឆាកគឺអស្ចារ្យពិសេសប៉ុណ្ណា!

ហើយតើអ្នកទាំងអស់គ្នានៅចាំការប្រគំតន្រ្តី #iGoPleng កាលពីឆ្នាំ 2019 ដែលជាកម្មវិធីដ៏ធំមួយប្រចាំប្រទេសកម្ពុជាដែរទេ?

ឥឡូវចង់ប្រាប់ថា Pleng ទើបតែប្រកាស រៀបចំការប្រគំតន្រ្តីធំមួយទៀតក្នុងឆ្នាំនេះគឺ #iGoPleng2.0 ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 22 តុលា 2022 នៅមជ្ឈមណ្ឌល OCIC អាគារ D។

ការប្រគំតន្រ្តីនឹងមានការសម្កែងពីតារាល្បីៗជាច្រើនដូចជា៖
• ឱក សុគន្ធកញ្ញា
• G-Devith
• តី
• ម៉ម ពេជ្ររិទ្ធ
• 4T5
• សូ លីផេង
• HNEG
• Le Cima Cartel
• និង DJ អន្តរជាតិល្បីឈ្មោះ

បន្ថែមពីនេះទៀត ក្រៅពីការប្រគំតន្រ្តីនេះ Pleng ដែលជាកម្មវិធីស្ដាប់តន្ត្រីលើទូរស័ព្ទ នឹងបើកបង្ហាញមុខមាត់ថ្មីរបស់ខ្លួនជាមួយការរចនាថ្មី (UX/UI) កាន់តែស្អាតនឹងងាយស្រួលប្រើប្រាស់ជាងមុនទៅទៀត ហើយអ្នកដែលចូលរួមកម្មវិធីប្រគំតន្រ្តីទាំងអស់នឹងទទួលបានបទពិសោធន៍ប្រើប្រាស់មុខងារថ្មីនេះមុនគេថែមទៀត។

គ្រាន់តែស្ដាប់ចម្រៀងក្នុងPleng App លោកអ្នកអាចប្រើពិន្ទុ Pleng Pointsដើម្បីទិញសំបុត្រចូលរួមconcertនេះបានក្នុង Pleng app:
1. ចូលទៅកាន់ Pleng app ៖ http://pleng.smart.com.kh/music/
2. ចូលទៅកាន់ទំព័រ Pleng Points
3. រួចគ្រាន់តែប្រើពិន្ទុ Pleng Points របស់អ្នកដែលមានគ្រប់ ទិញសំបុត្រ និងបំពេញព័ត៌មានតាមការណែនាំជាការស្រេច

Share This Post: