កូរ៉េខាងជើងសម្ពោធកសិដ្ឋានផ្ទះកញ្ចក់ដ៏ធំមួយនៅលើអតីតទីលានបាញ់មីស៊ីល
- BY
- Pheakdey
- October 11, 2022
កូរ៉េខាងជើង៖ ប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជើញទៅចូលរួមក្នុងកម្មវិធីសម្ពោធកសិដ្ឋានផ្ទះកញ្ចក់ដ៏ធំមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលានេះ។ កសិដ្ឋានផ្ទះកញ្ចក់ដ៏ធំនិងទំនើបនោះត្រូវបានគេមើលឃើញថា ត្រូវបានសាងសង់នៅលើទីតាំងដែលកូរ៉េខាងជើងធ្លាប់ប្រើប្រាស់ជាកន្លែងបាញ់សាកល្បងមីស៊ីលនាពេលកន្លងមក ពោលគឺជាអតីតទីលានបាញ់មីស៊ីលដែលកូរ៉េខាងជើងទើបឈប់ប្រើប្រាស់កាលពីឆ្នាំមុន។

កសិដ្ឋានផ្ទះកញ្ចក់ខាងលើនេះមានឈ្មោះថា Ryonpho Greenhouse Farm មានទីតាំងស្ថិតនៅក្នុងតំបន់ Hamju លាតសន្ធឹងលើផ្ទៃដី ២៨០ហិចតា មានផ្ទះកញ្ចក់ជាង ៨៥០ប្លុក ខណៈកសិដ្ឋានកសិកម្មបែបធម្មជាតិដ៏ធំមួយនេះអាចបម្រើជាប្រយោជន៍ចំពោះផ្ទះ សាលារៀន សកម្មភាពវប្បធម៌ និងសេវាកម្មសង្គមក្នុងទីតាំងប្រមាណជា ១,០០០កន្លែងផ្សេងគ្នា។ គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធកសិដ្ឋានផ្ទះកញ្ចក់ខាងលើនេះត្រូវបានធ្វើឡើងចំថ្ងៃខួបនៃការបង្កើតគណបក្សកម្មករ ដែលជាបក្សកំពុងដឹកនាំរដ្ឋាភិបាលកូរ៉េខាងជើងនាពេលបច្ចុប្បន្ន ហើយថ្ងៃខួបនេះក៏ជាថ្ងៃឈប់សម្រាកបុណ្យជាតិដ៏ធំមួយសម្រាប់ប្រទេសកូរ៉េខាងជើងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






