ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋថៃនាំគ្នាចូលរួមជួយសាងសង់មេរុដ្ឋានតូចៗ សម្រាប់បូជាក្មេងរងគ្រោះ នៅមជ្ឈមណ្ឌលថែទាំ (មានវីដេអូ)

    BY Khmernote Media October 11, 2022
    ពលរដ្ឋថៃនាំគ្នាចូលរួមជួយសាងសង់មេរុដ្ឋានតូចៗ សម្រាប់បូជាក្មេងរងគ្រោះ នៅមជ្ឈមណ្ឌលថែទាំ (មានវីដេអូ)

    កាលពីថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ អ្នកស្ម័គ្រចិត្តជាច្រើននាក់បានរៀបចំបោសសម្អាតវាលស្មៅ និងរៀបឥដ្ឋបន្តុបគ្នា ដើម្បីសាងសង់មេរុដ្ឋានតូចៗ ដើម្បីប្រើប្រាស់សម្រាប់ការបូជាសពជនរងគ្រោះ ដែលបានស្លាប់ដោយការសម្លាប់រង្គាលកាលពីពេលថ្មីៗនេះ នៅថ្ងៃអង្គារ ទី១១ ខែតុលា នេះផ្ទាល់តែម្ដង។

    រំលឹកផងដែរថា កាលពីថ្ងៃទី០៦ ខែតុលា ប៉ុន្មានថ្ងៃមុននេះ មានការវាយប្រហារដោយកាំភ្លើង និងកាំបិតយ៉ាងសាហាវ ដោយអតីតប៉ូលីសម្នាក់នៅឯកន្លែងមើលថែកុមារនៅក្នុងស្រុក Na Klang ដែលបានធ្វើឱ្យមនុស្ស ៣៨ នាក់បានស្លាប់ ដោយក្នុងនោះមាន ២៤ នាក់ជាកុមារ។ ក្នុងនោះផងដែរ មានមនុស្ស​ ១០​នាក់ ​បាន​រង​របួស​ ហើយមនុស្សចំនួន ៨​នាក់ ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: