PSG អនុញ្ញាតិឲ្យ Neymar ចាកចេញពីក្លឹប ប៉ុន្ដែមិនមែននៅក្នុងឆ្នាំក្រោយទេ គឺនៅក្នុងឆ្នាំ 2020
- December 26, 2018
ក្លឹបអ្នកមានបារាំង PSG នឹងអនុញ្ញាតិឲ្យខ្សែប្រយុទ្ធ Neymar ចាកចេញពីក្លឹប ប្រសិនបើមានក្លឹបណាហ៊ានទិញខ្សែប្រយុទ្ធរូបនេះនៅក្នុងតម្លៃផ្ដាច់កុងត្រា 160លានអឺរ៉ូ នៅក្នុងឆ្នាំ 2020 ខាងមុខនេះ នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន AS។

ខ្សែប្រយុទ្ធ Neymar បានផ្ទេរពីក្លឹបអ្នកមានបុណ្យ Barcelona មកកាន់ក្លឹបអ្នកមានបារាំង PSG កាលពីឆ្នាំ 2017 កន្លងទៅនៅក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក 222លានអឺរ៉ូ ដែលពេលនេះមិនទាន់មានកីឡាករណាម្នាក់បំបែកកំណត់ត្រាតម្លៃខ្លួនរបស់ Neymar បាននៅឡើយទេ។ កាលពីថ្មីៗនេះខ្សែប្រយុទ្ធ Neymar បានបង្ហើបថារូបគេមានបំណងចង់ចាកចេញពីក្លឹប PSG ត្រលប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ស្របពេលដែល Barcelona និង Real Madrid កំពុងប្រជែងគ្នាដណ្ដើមខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ។ ក្លឹប PSG ដែលទិញ Neymar ពី Barcelona មកនោះមិនទាន់ឲ្យខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះចាកចេញពីក្លឹបនៅក្នុងពេលបញ្ចប់រដូវកាលនេះទេ ដោយក្លឹបយក្សបារាំងមួយនេះអនុញ្ញាតិឲ្យ Neymar ចាកចេញពីក្លឹបនៅក្នុងឆ្នាំ 2020 ខាងមុខហើយនៅក្នុងតម្លៃខ្លួន 160លានអឺរ៉ូ ប្រសិនបើមានក្លឹបណាចង់បានរូបគេ។
ដូច្នោះខ្សែប្រយុទ្ធ Neymar អាចនឹងត្រលប់ទៅកាន់ក្លឹបចាស់របស់គេ Barcelona ឫក៏ក្លឹប Real Madrid នៅក្នុងឆ្នាំ 2020 ខណៈដែលឆ្នាំ 2020 ខាងមុខនោះគឺខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះមានអាយុ 28 ឆ្នាំទៅហើយ។

បុត្រ
ប្រភព៖ Goal
- Share This Post:






