កីឡា

Luke Shaw៖ Manutd នៅតែអាចបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូល ៤ក្រុម

BY
Khmernote Media
December 26, 2018

ខ្សែការពារឆ្វេង Luke Shaw បាននិយាយថាក្រុម Manchester United នៅតែអាចចូលលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដែលបានយកឈ្នះលើក្លឹប Cardiff ក្នុងលទ្ធផល ៥-១។


Luke Shaw បាននិយាយថា៖ “ជាការពិតណាស់យើងចង់បានចំណាត់ថ្នាក់កំពូលបួនក្រុម។ យើងចង់លេងនៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ខ្ញុំមិនដឹងថាហេតុអ្វីបានជាយើងមិនអាចធ្វើបានប្រសិនបើយើងបន្តការលេងបែបនោះ”។ Shaw បានលេងពេញម៉ោងអំឡុងការប្រកួតជាមួយក្រុម Cardiff បន្ទាប់ពីត្រូវបានដាក់អោយអង្គុយកៅអីបំរ៉ុងចំនួនបីប្រកួតជាប់គ្នាក្រោមការដឹកនាំបីប្រកួតចុងក្រោយរបស់លោក Mourinho។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖​ BBC

Share This Post: