Barcelona បាត់បង់ក្ដីសង្ឃឹមក្នុងការទិញខ្សែការពារវ័យក្មេង de Ligt ពី Ajax
- December 26, 2018
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងបាត់បង់ក្ដីសង្ឃឹមបណ្ដើរក្នុងការទិញខ្សែការពារវ័យក្មេង Matthijs de Ligt ពីក្លឹប Ajax នៅក្នុងខែមករាខាងមុខនេះ ដោយយោងតាមការចុះផ្សាយរបស់សារពត៌មាន Mundo Deportivo។

ទោះបីជាក្ដីសង្ឃឹមរបស់ Barcelona ក្នុងចុះហត្ថលេខាទិញខ្សែការពារ Matthijs de Ligt ពីក្លឹប Ajax បានបាត់បង់ក៏ដោយ ប៉ុន្ដែយក្សអេស្ស៉ាញមួយនេះនៅតែមានទំនុកចិត្តក្នុងការចុះហត្ថលេខាទិញខ្សែបម្រើ Frenkie de Jong ដែលជាមិត្តរួមក្រុមរបស់ de Ligt ពីក្លឹប Ajax ដដែល។ ការបាត់បង់ក្ដីសង្ឃឹមក្នុងការចុះហត្ថលេខាទិញខ្សែការពារ Matthijs de Ligt ពីក្លឹប Ajax នេះគឺដោយសារតែ Barcelona ពិបាកសម្រេចចិត្តក្នុងការផ្លាស់ប្ដូរខ្សែការពារកណ្ដាល ខណៈដែល Barcelona មានខ្សែការពារកណ្ដាលច្រើនហើយមានបទពិសោធន៍ច្រើនជាង de Ligt ដែលជាខ្សែការពារវ័យក្មេង។
ពេលនេះលោក Mino Raiola ដែលជាភ្នាក់ងាររបស់ខ្សែការពារ De Ligt កំពុងមានបញ្ហាស្មុគស្មាញក្រោយពេល Barcelona អាចនឹងបាត់បង់ការទិញខ្សែការពាររូបនេះ ហើយពេលនេះលោក Raiola កំពុងស្វែងរកក្លឹបផ្សេងទៀតដើម្បីបញ្ជូនខ្សែការពាររូបនេះចាកចេញពី Ajax ទៅអភិវឌ្ឍន៍ខ្លួនបន្ថែម។

បុត្រ
ប្រភព៖ Goal
- Share This Post:






