អន្តរជាតិ

របាយការណ៍មួយបានបង្ហាញថា ជីវិតសត្វព្រៃបានធ្លាក់ចុះអស់ ៦៩% ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
October 13, 2022

របាយការណ៍ស្តីពីធនធានធម្មជាតិមួយបានបង្ហាញថា ជីវិតសត្វព្រៃនៅជុំវិញពិភពលោកបានធ្លាក់ចុះអស់ ៦៩% បើគិតចាប់តាំងពីឆ្នាំ ១៩៧០មក ពោលគឺនៅក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។ របាយការណ៍ពិសេសមួននេះត្រូវបានចេញផ្សាយដោយអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (World Wide Fund for Nature) ឬត្រូវបានហៅកាត់ថា WWF និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះ។

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ជីវិតសត្វព្រៃជាង ៥,០០០ ប្រភេទនៃពពួកថនិកសត្វ សត្វស្លាប សត្វពាហនៈ សត្វល្មូន និងត្រី ដែលមានចំនួនសរុបប្រមាណជា ៣២,០០០ ក្បាលត្រូវបានហិនហោចអស់ ខណៈមូលហេតុដែលជំរុញឲ្យមានការបំផ្លាញនោះគឺដោយសារសកម្មភាពរបស់មនុស្ស ការបំពុលបរិស្ថាន និងការប្រែប្រួសអាកាសធាតុជាដើម។ នៅក្នុងរបាយការណ៍ដដែលនោះបានបញ្ជាក់ថា​ តំបន់ដែលមានការបំផ្លាញជីវិតសត្វព្រៃច្រើនជាងគេគឺតំបន់អាមេរិកឡាទីននិងតំបន់ការាបៀន ដែលតួលេខនៃបំផ្លាញជីវិតសត្វព្រៃមានរហូតដល់ ៩៤%ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: