Asus ROG Flow Z13 ថេប្លេតហ្គេម ស្តើងស្រាល តែមានឥទ្ធិពលបំផុតរបស់ពិភពលោក
- October 16, 2022
កត្តាទម្រង់ថ្មីទាំងអស់ជាមួយនឹងការលេងគ្មានកំណត់ ចំណុចសំខាន់
•All-new form factor: ណែនាំថេប្លេតហ្គេមដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ជាមួយនឹងប្រព័ន្ធដំណើរការ Intel® Core™ ជំនាន់ទី12 និងក្រាហ្វិក NVIDIA® GeForce RTX™
•វិធីជាច្រើនក្នុងការលេង : មឆាន Robust ដែលគាំទ្រដ៏រឹងមាំសម្រាប់ mouse និងក្តារចុច gamepad ឬ touch based gaming
•XG Mobile ecosystem: GPU ខាងក្រៅដ៏មានអានុភាពបង្កើនដំណើរការក្រាហ្វិក
ថេប្លេតហ្គេម ASUS ROG Flow Z13
Republic of Gamers (ROG) មានមោទនភាពក្នុងការប្រកាស Flow Z13 ដែលជាថេប្លេតដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក។ Z13 រួមបញ្ចូលគ្នានូវទិដ្ឋភាពដ៏ល្អបំផុតនៃការចល័តថេប្លេតជាមួយនឹងភាពបត់បែនរបស់កុំព្យូទ័រ ដើម្បីបង្កើតបទពិសោធន៍លេងហ្គេមថ្មីបំផុត។ form factor ថេប្លេតអនុញ្ញាតឱ្យ Z13 មានពន្លឺ និងស្ដើងមិនគួរឱ្យជឿត្រឹមតែដោយមានទម្ងន់ត្រឹមតែ 1.1kg និងកម្រាស់ 12mm។ នៅពេលដែលអ្នកលេងហ្គេមត្រូវការកម្លាំងសេះបន្ថែមបន្តិច ប្រព័ន្ធ XG Mobile ecosystem នឹងផ្តល់នូវអត្ថប្រយោជន៍នៃ GPU និង I/O hub ដែលមានអនុភាពជាងមុន ដែលធ្វើឱ្យ Flow Z13 ពិសេស។

All-new form factor
តាមរយៈប្រព័ន្ធដំណើរការ Intel® Core™ i9-12900H ជំនាន់ទី12 និង NVIDIA® GeForce RTX™ 3050 Ti Laptop GPU ម៉ាស៊ីននេះត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយរាល់ហ្គេមថ្មីៗ និងកម្មវិធីដែលត្រូវការបំផុត។
បន្ថែមទៀតនេះគឺជាការរួមផ្សំនៃអង្គចងចាំល្បឿនលឿន 5200MHz LPDDR5 រហូតដល់ 16GB និង 1TB PCIe SSD ដែលអនុញ្ញាតឱ្យអ្នកលេងហ្គេមធ្វើកិច្ចការច្រើន។
ក្នុងនាមជាថេប្លេតលេងហ្គេមលឿនបំផុតរបស់ពិភពលោក ROG Flow Z13មានការរចនាប្លែកជាងកុំព្យូទ័រយួរដៃធម្មតា។
ពេលប្រើប្រាស់ Flow Z13 គឺដាក់បញ្ឈរ មិនមែនដូចឡេបថបដែលមានម៉ាស៊ីននៅខាងក្រោមនោះទេវា ជួយសម្រួលមិនឱ្យឆាប់ក្តៅដូច gaming ឡេបថបឡើយ។ ភ្ជាប់មកជាមួយប្រព័ន្ធបន្ថយកំដៅ Vapor Chamber ជួយឱ្យថេប្លេត Flow Z13នេះ នៅតែស្ងាត់បំផុត ទោះបីជាអ្នកប្រើវាយូរប៉ុណ្ណាក៏ដោយ។ សម្រាប់ ROG Flow X13 ក៏ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹង hardware ចុងក្រោយបង្អស់ដែលដំណើរការដោយប្រព័ន្ធដំណើរការ AMD Ryzen 9 6900HS និង NVIDIA® GeForce RTX™ 3050 Ti laptop GPU ។
តួខ្លួនស្តើងបំផុត និងស្រាលបំផុតគឺអាចយកតាមខ្លួនបាន ខណៈពេលដែល hinge 360° អនុញ្ញាតឱ្យលេងហ្គេមដូច console ដោយប្រើឧបករណ៍បញ្ជាដោយប្រើស្ទីលស្រេចចិត្តរបស់វា។ កញ្ចក់ Corning Gorilla Glass ការពារអេក្រង់ថាច់ស្គ្រីន ដែលមានទាំងជម្រើស 4K 60Hz និង 1080p 120Hz សម្រាប់ការលេងហ្គេមឱ្យរលូនបំផុត។ ASUS ROG Flow Z13 បានមកជាមួយនឹងក្តារចុចដែលអាចផ្ដាច់បាន។ ROG Flow Z13 ដែលជាការទទួលយកចុងក្រោយបំផុតរបស់ ASUS robust port មាន HDMI, USB Type-A និង Type-C និង XG Mobileរបស់យើងផ្ទាល់សម្រាប់ភ្ជាប់ទៅកាន់ ultra-portable family នៃ external GPUs។
Multiple ways to play
មិនថា Gamers ចូលចិត្ត interact ជាមួយកុំព្យូទ័រយ៉ាងណានោះទេ Flow Z13 អាច interact បាន។ ក្នុងនាមជាថេប្លេតហ្គេម Z13 គាំទ្រហ្គេមដែលត្រូវគ្នានឹងទូរស័ព្ទ ក៏ដូចជាហ្គេមកុំព្យូទ័រPCផងដែរ។ ថេប្លេតហ្គេម Z13 នេះក៏មាន USB Type-C™ support ដើម្បីបន្ថែមម៉ូនីទ័រខាងក្រៅយ៉ាងរលូន។

XG mobile ecosystem
ខណៈពេលដែលស៊ីភីយូ និងក្រាហ្វិកមានថាមពលខ្លាំងដោយខ្លួនវា បន្ទុកការងារមួយចំនួនទាមទារកាន់តែច្រើន។ The XG Mobile ត្រូវបានណែនាំនៅក្នុងឆ្នាំ២០២១ ជាផ្នែក hardware សម្រាប់ស៊េរី ROG Flow ដោយផ្តល់ជូននូវដំណើរការក្រាហ្វិកកម្រិតកំពូល និង ports I/O បន្ថែមនៅពេលចាំបាច់។ ជាមួយនឹងការបន្ថែម AMD Radeon™ RX 6850M XT GPU XG Mobile សម្រាប់ឆ្នាំ 2022 ឥឡូវនេះផ្តល់ជូននូវជម្រើស ក្រាហ្វិកកាតដ៏មានអានុភាពដ៏អស្ចារ្យពីទាំង AMD និង NVIDIA ។
ជាមួយនឹង GeForce RTX™ 3080, DisplayPort និង HDMI, port USB ច្រើន និង ethernet port, XG Mobile នាំមកនូវដំណើរការលើ flagship desktop។ សម្រាប់ការលេងហ្គេម ស្ទ្រីម ឬការបង្កើតមាតិកា Flow Z13 ផ្គូផ្គងជាមួយ XG Mobile គឺជា ultimate portable battlestation ចុងក្រោយបំផុត។

AVAILABILITY & PRICING
ថេប្លេតហ្គេម ROG Flow Z13 មានលក់ក្នុងប្រទេសកម្ពុជានៅគ្រប់ហាងចែកចាយទាំងអស់របស់ខ្លួនជាមួយនឹងតម្លៃដើម 1799 ដុល្លារ។ ព័ត៌មានបន្ថែមសូមទាក់ទងតំណាង ASUS ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម និងហ្វេសប៊ុកផេកផ្លូវការ របស់ ASUS
- Share This Post:






