អន្តរជាតិ

កូរ៉េត្បូងផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ស្របពេលមានកិច្ចចរចារអំពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

BY
Pheakdey
October 17, 2022

កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា ប្រទេសកូរ៉េត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះ។ សមយុទ្ធយោធាដែលកូរ៉េខាងត្បូងកំពុងអនុវត្តនោះគឺជាយមយុទ្ធយោធាប្រចាំឆ្នាំ ដែលមានឈ្មោះថា Hoguk ជាសមយុទ្ធយោធាបែបការពារប្រទេសពីការឈ្លានពាន ហើយតាមគម្រោងគឺសមយុទ្ធមួយនេះនឹងត្រូវបន្តធ្វើរហូតដល់ថ្ងៃសោរ៍ ចុងសប្តាហ៍នេះ។

The Unraveling of the U.S.-South Korean Alliance | Foreign Affairs

ប្រភពខាងលើបានបន្តថា ការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងនៅពេលនេះគឺស្របពេលដែលប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ ពោលវាគឺជាពេលដែលប្រទេសកូរ៉េខាងត្បូងនិងប្រទេសកូរ៉េខាងជើងកំពុងមានភាពតានតឹងជាមួយយ៉ាងខ្លាំង។ គួរបញ្ជាក់ជូនថា ការធ្វើសមយុទ្ធយោធារបស់កងកម្លាំងកូរ៉េខាងត្បូងនៅពេលនេះក៏មានការចូលរួមពីក្រុមយោធារបស់អាមេរិកផងដែរ ខណៈសមយុទ្ធរួមគ្នាគ្នានឹងត្រូវធ្វើឡើងទាំងយប់ទាំងថ្ងៃ ហើយវាគឺជាការបង្ហាញពីរបៀបនៃការការពារប្រទេសជាក់ស្តែងតែម្តង៕

How Does U.S. Military Compare to North and South Korea? Washington and Seoul Suspend Exercises

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

Share This Post: