Ramsey កំពុងចចារជាមួយនឹង PSG ក្នុងការផ្ទេរទៅកាន់បារាំងនៅខែមករាខាងមុខនេះ
- December 27, 2018
ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsey បានធ្វើការចចារមួយជាមួយនឹងក្លឹបអ្នកមានបារាំង PSG លើកិច្ចព្រមព្រៀងក្នុងការផ្ទេរដ៏មានសក្តានុពលមួយដើម្បីចាកចេញពីទឹកដី Emirates មកកាន់កីឡដ្ឋាន Parc des Princes នៅក្នុងខែមករាខាងមុខនេះ។

ម្ចាស់ជើងឯកលីគកំពូលបារាំងមួយនេះសង្ឃឹមថានឹងទទួលបានខ្សែបម្រើសញ្ជាតិវេលស៍ក្នុងកិច្ចសន្យារយៈពេល 18 ខែជាមួយនឹងតម្លៃផ្ទេរចុងក្រោយដែលត្រូវបានគេរាយការណ៍ថា Ramsey នឹងមានតម្លៃខ្លួន 20លានអឺរ៉ូ។
ខ្សែបម្រើ Aaron Ramsey អាចនឹងកំណត់ឲ្យចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងរដូវកាលក្ដៅខាងមុខនេះដោយឥតគិតថ្លៃ ខណៈដែលកុងត្រារបស់ខ្សែបម្រើសញ្ជាតិវេលស៍រូបនេះនឹងបញ្ចប់កុងត្រាជាមួយនឹង Arsenal នៅក្នុងពេលបញ្ចប់រដូវកាល។ ប៉ុន្ដែ Arsenal ចង់លក់ខ្សែបម្រើរូបនេះចេញនៅក្នុងខែមករាខាងមុខនេះដើម្បីទទួលបានប្រាក់ខ្លះ ជៀសវាងឲ្យ Ramsey ចាកចេញដោយឥតគិតថ្លៃ។

បុត្រ
ប្រភព៖ Goal
- Share This Post:






