ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆក់ទូរស័ព្ទបានហើយ តែស៊យទាក់ដៃម៉ូតូដួលទាំងចោរ ទាំងនារីរងគ្រោះ ត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media March 5, 2018
    ឆក់ទូរស័ព្ទបានហើយ តែស៊យទាក់ដៃម៉ូតូដួលទាំងចោរ ទាំងនារីរងគ្រោះ ត្រូវសមត្ថកិច្ចក្របួចជាប់

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង២៣ និង២០នាទីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៨ មានករណីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ០២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវទេពផន ដោយនារីរងគ្រោះម្នាក់អង្គុយខាងក្រោយចុចទូរស័ព្ទលេងលើម៉ូតូ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូមកអែបក្បែរហើយឆក់យកទូរស័ព្ទពីនារីរងគ្រោះតែម្តង។ តែពេលធ្វើសកម្មភាពឆក់ ម៉ូតូរបស់ជនសង្ស័យបានទាក់ជាមួយដៃម៉ូតូនារីរងគ្រោះបណ្តាលអោយដួលនៅនឹងកន្លែង ក៏ត្រូវបានអ្នកដំណើររួមជាមួយកំលាំងនគរបាលប៉ុស្តិទឹកល្អក់ទី៣ ខណ្ឌទួលគោក ចាប់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ភ្លាមៗតែម្តង ។

    ជនសង្ស័យទី១- ឈ្មោះ តាំង អមត:ហៅ ត: ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក (អ្នកធ្វើសកម្មភាពឆក់) និងទី២- ឈ្មោះ សំ មាលា ហៅ យ៉ីប ភេទប្រុស អាយុ
    ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក (អ្នកបើកម៉ូតូ)។

    បច្ចុប្បន្នជនសង្ស័យទាំង០២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay