កីឡា

AC Milan អាចនឹងបណ្ដេញលោក Gattuso ចេញពីទឹកដី San Siro ប្រសិនបើដឹកនាំការប្រកួតថ្ងៃសៅរ៍នេះនៅតែមិនទទួលបានលទ្ធផលល្អ

BY
Khmernote Media
December 27, 2018

ក្លឹបយក្សអុីតាលី AC Milan អាចនឹងបណ្ដេញលោក Gennaro Gattuso ចេញពីដំណែងប្រសិនបើគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះដឹកនាំការប្រកួតនៅតែមិនទទួលបានលទ្ធផលក្នុងជំនួបជាមួយនឹង SPAL នាថ្ងៃសៅរ៍នេះ។

ខណ៖ដែលក្លឹបកំពុងតែខិតខំប្រឹងប្រែងដើម្បីស្វែងរកចំណាត់ថ្នាក់ Top 4 នោះ លោក Gennaro Gattuso បានធ្វើឲ្យបាត់បង់ 3 ពិន្ទុកាលពីម្សិលមិញនេះក្នុងថ្ងៃ Boxing Day ដោយបញ្ចប់ការប្រកួតជាមួយនឹងក្លឹប Frosinone ដោយលទ្ធផល 0-0 តែប៉ុណ្ណោះ ខណៈដែលក្លឹប AC MIlan បានកំណត់ឲ្យលោក Gennaro Gattuso ស្វែងរក 6 ពិន្ទុឲ្យក្លឹបនៅក្នុងសប្ដាហ៍នេះក្នុងជំនួបជាមួយនឹង Frosinone និង SPAL មុនពេលបញ្ចប់ឆ្នាំ 2018។

ការបញ្ចប់ដោយលទ្ធផល 0-0 កាលពីម្សិលមិញនេះ ការដឹកនាំរបស់លោក Gattuso ពុំអាចធ្វើការតាមគោលដៅដែលក្លឹបបានកំណត់ហើយគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះអាចនឹងបណ្ដេញចេញពីដំណែងប្រសិនបើនៅតែបន្ដដឹកនាំការប្រកួតមិនទទួលបានលទ្ធផលល្អទៀតនៅក្នុងថ្ងៃសៅរ៍នេះ។

បុត្រ

ប្រភព៖ Goal

 

Share This Post: