ស្ត្រីម្នាក់មានបញ្ហាតម្រងនោមធ្ងន់ធ្ងរ ដោយសារតែផលិតធ្វើឲ្យស្បែកស
ចិន៖ ការប្រើប្រាស់គ្រឿសម្អាងផ្សេងៗ ដើម្បីបន្ថែមសម្រស់ដល់រាងកាយបានក្លាយទៅជារឿងសាមញ្ញមួយទៅហើយ សម្រាប់មនុស្សសម័យថ្មីនេះ មិនថាប្រុសឬក៏ស្រីនោះទេ។ បើទោះបីជាការប្រើប្រាស់គ្រឿងសម្អាងអាចបន្ថែមនូវភាពស្រស់ស្អាតក៏ពិតមែន តែវា ក៏អាចជះឥទ្ធិពលអាក្រក់ដល់សុខភាពដែរ ប្រសិនបើអ្នកបានជ្រើសរើសគ្រឿងសម្អាងខុស ឬក្លែងក្លាយនោះ។
ជាក់ស្តែង ស្ត្រីជនជាតិចិនម្នាក់ត្រូវបានគេរាយការណ៍ថា បានកើតមានជំងឺតតម្រងធ្ងន់ធ្ងរ បន្ទាប់ពីនាងបានប្រើប្រាស់គ្រឿងសម្អាងធ្វើឲ្យស្បែកសអស់រយៈពេល២ខែមក។ ស្រ្តីរងគ្រោះមានឈ្មោះថា Wang អាយុ៣០ឆ្នាំ រស់នៅក្នុងខេត្ត Nanjing ប្រទេសចិន។ មុនពេលមានបញ្ហា២ខែ គាត់មានសុខភាពល្អធម្មតា ហើយគាត់បានទិញគ្រឿងសម្អាងធ្វើឲ្យស្បែកស ដែលគេលក់ក្នុងតម្លៃថោកយកមកប្រើ។
បន្ទាប់ពីប្រើរួចសុខភាពគាត់ស្រាប់តែធ្លាក់ចុះ ហើយពេលទៅដល់មន្ទីរពេទ្យស្រាប់តែគេរកឃើញថា គាត់មានជំងឺតម្រងនោមធ្ងន់ធរ ព្រោះតែសារធាតុគីមីនៃគ្រឿងសម្អាង ដែលគាត់បានប្រើជ្រាបចូលទៅក្នុងតាមស្បែករបស់គាត់ និងបានចូលទៅក្នុងរាងកាយ ហើយក៏បានបង្កឲ្យមានបញ្ហាតម្រងនោមតែម្តង៕

ភក្តី
ប្រភព៖ medium