Unai Emery ត្រូវបានពិន័យដោយសារទាត់ដបត្រូវអ្នកគាំទ្រក្លឹប Brighton
- December 28, 2018
អ្នកចាត់ការក្រុម Arsenal លោក Unai Emery ត្រូវបានពិន័យដោយសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសដែលបានទាត់ដបត្រូវអ្នកគាំទ្រក្លឹប Brighton អំឡុងការប្រកួត ១-១ កាលពីថ្ងៃពុធ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានសុំទោសចំពោះឧបទ្ទវហេតុនេះ។ លោក Emery បាននិយាយបន្ទាប់ពីការប្រកួតថា “ខ្ញុំបាននិយាយទៅកាន់ពួកគេថាខ្ញុំសុំទោស។ វាមិនចំខ្លាំងនោះទេប៉ុន្តែវាបានប៉ះពាល់ដល់អ្នកគាំទ្រក្លឹប Brighton ម្នាក់។ ខ្ញុំទាត់ដបដោយសារតែមានការខកចិត្តប៉ុន្តែមិនមែនបានមានបំណងទាត់ទៅកាន់អ្នកគាំទ្រទេ” ។ គួរបញ្ជាក់ថាអតីតអ្នកចាត់ការទូទៅរបស់ក្លិប Manchester United លោក Jose Mourinho ត្រូវបានគេពិន័យមិនឱ្យចូលទីលានមួយប្រកួតក្រោយពីបានទាត់ដបទឹកចូលទៅក្នុងទីលាននិងត្រូវបានបណ្តេញចេញភ្លាមៗកំឡុងពេលប្រកួតជាមួយក្រុមក្លឹប West Ham ក្នុងក្របខ័ណ្ឌ Premier League កាលពីឆ្នាំ 2016។

អត្ថបទ៖ ប៊ុនហួរ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






