ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែស្ដាប់ចម្រៀងពេលបើកបរ អាចជាប់គុកដល់៣ខែ នៅប្រទេសឥណ្ឌូនេស៊ី

    BY Khmernote Media March 5, 2018
    គ្រាន់តែស្ដាប់ចម្រៀងពេលបើកបរ អាចជាប់គុកដល់៣ខែ នៅប្រទេសឥណ្ឌូនេស៊ី

    ឥណ្ឌនេស៊ី៖ តើអ្នកធ្លាប់ដឹងទេថា ការស្តាប់តន្ត្រីនៅពេលបើកបររថយន្តគឺជារឿងខុសច្បាប់ធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសឲ្យជាប់គុករហូតដល់ទៅ៣ខែ និងពិន័យជាប្រាក់ ៥៥ ដុល្លារ? បើអ្នកមិនធ្លាប់បានដឹងទេ អ្នកអាចនឹងមានការភ្ញាក់ផ្អើលបន្តិចពេលដឹងថា ច្បាប់ដ៏តឹងរឹងខាងលើកំពុងត្រូវបានគេអនុវត្តក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។

    បើយោងតាមលោក AKBP Budiyanto ដែលជាប្រធានផ្នែកអនុវត្តច្បាប់នៃនាយកដ្ឋានចរាចរណ៍ផ្លូវគោកប្រចាំទីក្រុង​ចាកាតាបានប្រាប់អ្នកសារព័ត៌មានថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ និងដើម្បីរក្សាឲ្យមានភាពល្អប្រសើរក្នុងទីក្រុង អាជ្ញាធរបានសម្រេចអនុវត្តច្បាប់ដ៏តឹងរឹងចំពោះអ្នកបើកបរគ្រប់ប្រភេទ។

    លោកបានបញ្ជាក់បន្ថែមថា ការជក់បារី ស្តាប់តន្រ្តី និងមើលទូរទស្សន៍ពេលកំពុងបើកបរក្នុងគឺជារឿងខុសច្បាប់ នេះបើយោងតាមមាត្រាទី ១០៦ ក្នុងច្បាប់ចរាចរណ៍ថ្មីរបស់ឥណ្ឌូនេស៊ី។ ជនណាដែលបានប្រព្រឹត្តិផ្ទុយពីច្បាប់ខាងលើនេះ និងត្រូវផ្តន្ទាទោសឲ្យជាប់គុករហូតដល់ទៅ ៣ ខែ និងពិន័យជាប្រាក់ ៥៥ ដុល្លារទៀតផង នេះបើតាមសំដីលោក AKBP Budiyanto បានប្រាប់ក្រុមអ្នកសារព័ត៌មាន។

    តែតាមរយៈលោក Jusri Pulubuh ប្រធានប្រឹក្សាយោបល់ការការពារពេលបើកបរការពារនៅទីក្រុងចាកាតា បានឲ្យដឹងថា ប្រសិនបើស្តាប់តន្ត្រីពេលបើកបរជារឿងខុសច្បាប់ ដូច្នេះក្រុមហ៊ុនផលិតរថយន្តនៅឥណ្ឌូនេស៊ីគួរតែហាមមិនឲ្យដាក់វិទ្យុ និងឧបករណ៍ចាក់ចម្រៀងមុននឹងបញ្ចេញលក់ទៅ។

    គេនៅមិនទាន់ច្បាស់ថា ច្បាប់ខាងលើនឹងអនុវត្តន៍ឬយ៉ាងណានោះទេ ព្រោះមានការផ្ទុយមតិគ្នាច្រើន និងត្រូវសិក្សាបន្ថែមទៀត៕

     

    ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay