កុំភ្លេចណាម៉ោង១២ថ្ងៃត្រង់នេះ! ទៅទស្សនាផ្ទាល់ដោយសេរីមុនគេ The Voice Kids Cambodia វគ្គ The Battles
- BY
- Naren
- October 23, 2022
(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ឈានដល់វគ្គ The Battle ហើយ។ ដូច្នេះសម្រាប់ទស្សនិកជនដែលនិយមគាំទ្រ និងតាមដានទស្សនានូវកម្មវិធីលំដាប់ពិភពលោកដ៏ល្បីរន្ទឺមួយនេះ អាចអញ្ជើញទស្សនាដោយផ្ទាល់ ដោយសេរី និងឥតគិតថ្លៃបាន នៅថ្ងៃអាទិត្យទី ២៣ ខែតុលា ឆ្នាំ ២០២២នេះ នៅស្ទូឌីយោទូរទស្សន៍ហង្សមាសផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី២ ចាប់ពីម៉ោង ១២ថ្ងៃត្រង់នេះតទៅ ។

តើកុមាររូបណានឹងត្រូវប្រកួតគ្នាជាមួយកុមាររូបណានៅក្នុងក្រុមរបស់ខ្លួន ? តើពួកគេនឹងលើកយកបទប្រភេទណា និងបទអ្វីយកទៅបកស្រាយ ? នេះជាជំនួបដ៏ពិសេសមួយដែលតម្រូវអោយកុមារម្នាក់ៗខិតខំប្រឹងប្រែងបង្ហាញអោយអស់ពីសមត្ថភាព ដើម្បីប្រកួតជាមួយនឹងកុមារជើងខ្លាំងផ្សេងទៀតនៅក្នុងក្រុមរបស់ខ្លួន ដើម្បីទាក់ចិត្តគ្រូបង្វឹកអោយទុកចិត្ត និងជ្រើសរើសខ្លួនទៅកាន់វគ្គបន្តទៀត ឆ្ពោះទៅកាន់វគ្គ Live Show ។ តើ Coach នឹងត្រូវ Steal យកអ្នកណា ? ហើយ Coach នឹងត្រូវ Save យកអ្នកណា ?
កុំភ្លេចទទួលយកភាពសប្បាយរីករាយ និងការរំភើបដោយផ្ទាល់ ទស្សនាមុនគេតែម្ដង ជាមួយការបង្ហាញសមត្ថភាពរបស់កុមារកម្ពុជាដ៏មានសមត្ថភាព និងគួរអោយស្រលាញ់ ។ សូមបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ កំពុងដំណើរការដល់វគ្គ Blind Audition សប្ដាហ៍ទី៣ហើយ ហើយសម្រាប់វគ្គ The Battle នឹងត្រូវចាក់ផ្សាយជូនទស្សនាតាមកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗនេះផងដែរ ៕
- Share This Post:






