Isco និង Asensio ដែលត្រូវបានគេរំពឹងថានឹងរកគ្រាប់បាល់បានច្រើននៅ Laliga ប៉ុន្តែទើបតែស៊ុតបានម្នាក់១គ្រាប់ប៉ុណ្ណោះ
- December 28, 2018
ការរំពឹងថាគ្រាប់បាល់របស់ Real Madrid បន្ទាប់ពីការចាកចេញរបស់កីឡាករ Cristiano Ronaldo នឹងត្រូវបានជំនួសដោយខ្សែប្រយុទ្ធដទៃទៀតប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ។ ក្លិប Real Madrid បាននាំយកខ្សែប្រយុទ្ធ Mariano Diaz ដើម្បីជំនួសប៉ុន្តែមិនដូចនឹងអ្វីដែលបានគិត។

កីឡាករ Karim Benzema និង Gareth Bale គួរតែរកបានប្រហែល 20 គ្រាប់ក្នុងមួយរដូវកាលនៅ La Liga Santander នៅរដូវកាលនេះប៉ុន្តែពួកគេរកបានត្រឹមតែ ១០គ្រាប់ប៉ុណ្ណោះដោយបូកបញ្ចូលគ្នា។ Mariano មិនទាន់បានរកគ្រាប់បាល់ឡើយហើយ Asensio ដែលជាកីឡាករដែលគេគិតថានឹងអាចរកគ្រាប់បាល់បានច្រើននៅឆ្នាំនេះត្រូវបានគេព្យាករណ៍ថានឹងរកគ្រាប់បាល់បានយ៉ាងតិច 12 គ្រាប់ប៉ុន្តែគេទើបតែរកបានមួយគ្រាប់ប៉ុណ្ណោះ។

នេះគឺជារដូវកាលដ៏អាក្រក់មួយក្នុងការរកគ្រាប់បាល់របស់ក្លឹប Real Madrid ចាប់តាំងពីឆ្នាំ 1990 ខណៈដែលពួកគេរកបានត្រឹមតែ 24 គ្រាប់ក្នុង 16 ប្រកួត។ ទោះបីជាមានស្ថិតិដ៏អាក្រក់នេះក៏ដោយក្លឹប Real Madrid មិនមានគម្រោងចុះហត្ថលេខាលើខ្សែប្រយុទ្ធណាមួយនៅខែមករាខាងមុខនេះទេហើយពួកគេជឿជាក់ថាខ្សែបម្រើនិងខ្សែប្រយុទ្ធរបស់ពួកគេនឹងរកគ្រាប់បាល់បានច្រើន។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca
- Share This Post:






