កីឡា

Hazard បដិសេធមិននិយាយពីអនាគតរបស់គេរហូតដល់ពេលបញ្ចប់រដូវកាលនេះ

BY
Khmernote Media
December 28, 2018

ខ្សែបម្រើប្រយុទ្ធ Eden Hazard របស់ក្លឹបតោខៀវ Chelsea នៅតែបដិសេធមិននិយាយពីកិច្ចសន្យាថ្មីនៅក្នុងទឹកដី Stamford Bridge រហូតដល់ពេលបញ្ចប់នៃរដូវកាលនេះ បើទោះបីជាក្រោយពេលការប្រកួត Boxing Day កាលពីថ្ងៃពុធកន្លងទៅ Hazard បានក្លាយជាវីរៈបុរសដូចកីឡាករ Frank Lampard, John Terry និង Didier Drogba ជាដើម។

នៅក្នុងថ្ងៃ Boxing Day ខ្សែប្រយុទ្ធបានស្វែងរកគ្រាប់បាល់ទី 100 និងទី 101 របស់គេក្នុងការបង្ហាញខ្លួនឲ្យ Chelsea ប៉ុន្មានរដូវកាលនេះ វាហាក់ដូចជា Eden បានត្រៀមខ្លួនរួចរាល់ដើម្បីក្លឹបអញ្ចឹង ប៉ុន្ដែ Hazard មិនទាន់បានយល់ព្រមអី្វមួយឡើយ រហូតដល់បញ្ចប់រដូវកាលនេះ។

ក្រោយចប់ការប្រកួត Hazard បាននិយាយប្រាប់សារពត៌មាន Daily Telegraph ថា៖ ពេលនេះខ្ញុំកំពុងផ្ដោតអារម្មណ៍លើទីលាន គ្រប់យ៉ាងនឹងដឹងនៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែប្រយុទ្ធ Hazard ត្រូវបានគេរំពឹងទុកថាអាចនឹងផ្ទេរទៅកាន់ក្លឹបអធិរាជសរ Real Madrid ខណៈដែលពេលនេះ Hazard នៅសល់កុងត្រាជាមួយនឹងក្លឹបតោខៀវ Chelsea តែ 1 រដូវកាលទៀតតែប៉ុណ្ណោះ។ ខ្សែប្រយុទ្ធ Hazard អាចនឹងចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងឆ្នាំ 2020 ដោយឥតគិតថ្លៃ ហើយពេលនេះ Chelsea កំពុងព្យាយាមចចារជាមួយនឹង Hazard ដើម្បីឲ្យខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប។

បុត្រ

ប្រភព៖ 90min

Share This Post: