ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅឆ្នាំ ២០៤១ ជប៉ុននឹងមានអគារពាណិជ្ជកម្មធ្វើពីឈើខ្ពស់ជាងបំផុតក្នុងពិភពលោក

    BY Khmernote Media March 5, 2018
    នៅឆ្នាំ ២០៤១ ជប៉ុននឹងមានអគារពាណិជ្ជកម្មធ្វើពីឈើខ្ពស់ជាងបំផុតក្នុងពិភពលោក

    អគារពាណិជ្ជកម្ម Tokyo skyscraper និងក្លាយទៅជាអាគារពាណិជ្ជកម្មធ្វើពីឈើខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោកនៅពេលអនាគត នេះបើយោងតាមសារព័ត៌មាន CNN។ អគារមួយនេះបានត្រូវបានសាងសង់ដោយក្រុមហ៊ុនជប៉ុនមួយដែលមានឈ្មោះថា Sumitomo Forestry ។

    បើយោងតាមដំណាងរបស់ក្រុមហ៊ុនសាងសងមួយនេះបានឲ្យដឹងថា អគារពាណិជ្ជកម្ម Tokyo skyscraper នឹងមានរូបរាងឡើងនៅចំកណ្តាលទីក្រុង​តូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ ២០៤១ ខាងមុខនេះ។ ហើយអគារនេះមានកម្ពស់ ៣៥០ ម៉ែត្រ និងមាន ៧០ ជាន់។ អគារនេះជាប្រភេទអគារកូនកាន់ ដែលធ្វើឡើងពីសម្ភារជាឈើប្រមាណជា ៩០ ភាគរយ និងតម្លៃប្រមាណជា ៦០០ ពាន់លានយន់ (៥,៦ ពាន់លានដុល្លារអាមេរិក)។

    បើយោងតាមអាជ្ញារជប៉ុនបានឲ្យដឹងថា គោលបំណងនៃការសងសង់អគាឈើនេះ គឺដើម្បីជំរុញឲ្យមានការស្រលាញ់អគារ និងសំណង់ផ្សេងៗដែលធ្វើអំពឈើ ហើយគេក៏សង្ឃឹមដែរថា តាមរយៈអគារនេះនឹងបណ្តុះស្មារតីឲ្យមានសាងសង់អគារធ្វើពីឈើជាបន្តបន្ទាប់ទៀត។ សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពគំរូនៃអគារឈើខ្ពស់ជាងគេក្នុងពិភពលោក ក្នុងរូបភាពដូចខាងក្រោមនេះ៖

    ភក្តី

    ប្រភព៖ cnn

    Share This Post:
    MPO4D jitutoto mpo4d Mpoplay