PR

មិនកក្រើកម៉េចកើត បើPleng លេងរៀបចំប្រគំតន្ត្រីខ្នាតធំ ឡូយបែបនេះ

BY
Khmernote Media
October 25, 2022

កាលពីថ្ងៃទី 22 តុលា 2022 នេះ Pleng បានរៀបចំកម្មវិធីប្រគំតន្ត្រីដ៏ធំ ល្បីកក្រើកនៅ OCIC អាគារ D ជាមួយនឹងការប្រមូលផ្តុំនូវវត្តមានសិល្បករ និងបុគ្គលសង្គមល្បីៗជាច្រើន ក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅគ្រប់គ្នាតែម្តង!

ការប្រគំតន្ត្រី IGoPleng 2.0 នេះគឺមានការចូលរួមសម្តែងពីតារាល្បីៗក្នុងកម្ពុជាដូចជា ៖ ឱក សុគន្ធកញ្ញា , G-Devith ,ស៊ូលី ផេង, 4T5 ,ម៉ម ពេជ្ជរិទ្ធ ,តី HENG , La Cima Cartel និងឌីជេអន្តរជាតិ 22 Bullets បានធ្វើអោយអ្នកចូលរួមផ្ទាល់ជាង 2000 នាក់ និងមើលការផ្សាយផ្ទាល់តាមហ្វេសបុកច្រើនជាង 1ម៉ឺន3ពាន់នាក់សប្បាយភ្នែកមើលតែម្តងជាមួយការសម្តែងពិសេសៗរបស់ខ្លួន ជាមួយការច្រៀងបទចម្រៀងក៏ពីរោះ ការសម្ដែងក៏ពិសេសៗមិនអាចបំភ្លេចបានទេ ហើយឆាកនិងភ្លើងវិញទៀតសោតគឺពិតជារៀបចំបានពិសេសអស្ចារ្យមិនចាញ់ការប្រគំតន្ត្រីល្បីៗអន្តរជាតិនោះទេ។

ក្នុងការប្រគំតន្ត្រីនេះទស្សនិកជនក៏បានឃើញពីការចូលរួមរបស់តារាកិត្តិយសជាច្រើនទាំងផ្ទាល់ និងតាមការlive លើផេកផ្លូវការPleng ផងដែរមានដូចជា៖ ក្រុម VEESA – The Creator (Jennie ,Veasna ,Sopheareach, Bola, Jasmine, MPJ) , អ្នកបង្កើតមាតិការល្បីៗ (Kim Khemra,Kimhong ,Chris Dyna ,Allan, Zamba Tak, Kanhana Sek ,Ang Socheata ,Kim Rachny, Mak Chhunly), និង ក្រុម Burn x Flash , Impunity Cambodia រួមជាមួយ Gamer ល្បីៗដូចជា Seaneang ,Mengly ហើយក៏មានវត្តមានពីតួសម្តែង 3 រូបទៀតក្នុងវីដេអូពាណិជ្ជកម្មថ្មីរបស់ Pleng រួមមាន David, Athika, និង Maneat រួមជាមួយវត្តមាន តារាកិត្តិយសជាច្រើនរូបទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីការប្រគំតន្ត្រី #iGoPleng2.០ នេះគឺធ្វើឡើងដើម្បីសម្ពោធមុខមាត់ថ្មីរបស់កម្មវិធីស្តាប់ចម្រៀង Pleng ដែលនឹងត្រូវដាក់អោយអ្នកគាំទ្រទាំងអស់ប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ! កម្រងរូបភាពបន្ថែមពីហ្វេសបុកផ្លូវការរបស់ Pleng

Share This Post: